A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 October 2012

A Cambodian student received a scholarship to study in Singapore after beating 28 other candidates in a scholarship competition យុវសិស្សកម្ពុជា ទទួលបានអាហា រូបករណ៍អាស៊ាន ទៅសិក្សានៅសិង្ហបុរី

Photo by DAP-NEWS
Photo by DAP-NEWS
Ly Tevabotr, surrounded by family members, receives a scholarship from Singaporean ambassador to Cambodia S Premjith.Ly Tevabotr is from Ang Ta Sorm Hun Sen High School in Ang Ta Sorm district, Takeo province.

Thursday, 25 October 2012  ដោយៈ ដើមអម្ពិល (DAP News)-ID: 009

ភ្នំពេញៈ យុវសិស្ស លី ទេវបុត្រ មកពីវិទ្យាល័យហ៊ុនសែន អង់តាសោម ស្ថិតក្នុងឃុំអង់តាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានអាហាររូបករណ៍អាស៊ាន (ASEAN Scholarship) ទៅសិក្សានៅសង្ហបុរី។
សិស្ស លី ទេវបុត្រ គឺជាសិស្សម្នាក់ ដែលបានសិក្សានៅវិទ្យាល័យ ហ៊ុនសែន អង្គតាសោម ហើយបានប្រឡង ជាប់អាហារូបករណ៍អាស៊ាន ទៅសិក្សានៅសង្ហបុរី បន្ទាប់ពីរូបគេការប្រឡងប្រកួតប្រជែងក្នុងចំណោមសិស្ស ២៨នាក់។ លី ទេវបុត្រ នឹងត្រូវចាកចេញទៅសិក្សានៅសិង្ហបុរីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ខាងមុខនេះ។
ពិធីប្រគល់អាហារូបករណ៍ នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ដោយមានអញ្ជើញចូល រួមពីឯកអគ្គរដ្ឋទូតទូតសិង្ហបុរី ប្រចាំកម្ពុជា លោក  S Premjith។
អាហាររូបករណ៍អាស៊ាន គឺជាឱកាសល្អតែមួយគត់ ដែលត្រូវបានផ្ដល់ឲ្យសិស្សជាសមាជិកអាស៊ាន បានទៅ សិក្សានៅតាមបណ្ដាប្រទេសផ្សេងៗ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ បេក្ខជនដែលត្រូវបានជ្រើស រើស នឹងត្រូវសិក្សានៅក្នុងសាលាមធ្យមសិក្សាជាន់ខ្ពស់ និងថ្នាក់ដំបូង នៃមហាវិទ្យាល័យក្នុងប្រទេសសង្ហបុរី។
អាហាររូបករណ៍នេះ ផ្ដល់ទៅលើការបង់ថ្ងៃសាលា សំបុត្រយន្តហោះ និងថ្លៃចាយវាយក្នុងការស្នាក់នៅ។ ការ ផ្ដល់អាហាររូបករណ៍នេះ គឺជាផ្នែកមួយជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

1 comment:

Anonymous said...
This comment has been removed by a blog administrator.