A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 August 2012

The National Salvation Party has not relodged registration application after first application was returned by Interior Ministry គណបក្ស សង្គ្រោះជាតិ មិនទាន់បានដាក់ លិខិតទៅក្រសួង មហាផ្ទៃម្តងទៀតទេ ក្រោយពីដក ទៅវិញនោះ

Photo by DAP-NEWS
Thursday, 23 August 2012 ដោយ: ដើមអម្ពិល (DAP)-ID: 009 DAP News

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ក្រសួងមិន ទាន់បានទទួលលិខិតជាផ្លូវការពីគណបក្សសង្រ្គោះជាតិជាលើកទី២នៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា បន្ទាប់ពីក្រសួង បានហៅតំណាងគណបក្សសង្គ្រោះជាតិ មកយកលិខិត ដែលបានដាក់មកក្រសួង ដើម្បីស្នើសុំចុះបញ្ជីគណបក្សនយោបាយនាពេលកន្លងមកនោះ ហើយមកដល់ថ្ងៃទី២៣ ខែសីហា គណបក្សថ្មី នេះ មិនទាន់បានមកដាក់ម្តងទៀតទេ «នៅមិនទាន់ឃើញបានលិខិតពីគណបក្សនេះនៅឡើយ»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ គណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាផ្លូវការទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចុះបញ្ជីគណបក្សនយោបាយតាមផ្លូវច្បាប់។ ប៉ុន្តែនៅល្ងាចនៅដដែលនោះ ក្រសួងមហាផ្ទៃបាន អញ្ជើញឲ្យតំណាងគណបក្សនេះ មកដកពាក្យសុំនោះទៅវិញ ដោយមានខុសពីរចំណុច តម្រូវឲ្យកែតម្រូវឡើង វិញ។
ក្រសួងមហាផ្ទៃ ត្រូវការពេលវេលា១៥ថ្ងៃ ដើម្បីធ្វើការពិចារណាពិភាក្សាគ្នា ក្នុងការចុះបញ្ជីឈ្មោះគណបក្សថ្មី គឺ សង្រ្គោះជាតិ បន្ទាប់ពីគណបក្សប្រឆាំងពីរ បានធ្វើការបង្រួបង្រួមគ្នា នាពេលកន្លងមក៕

No comments: