A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 August 2012

Prison officials did not allow leaders of opposition SRP to visit Mam Sonando

 Prison officials did not allow leaders of opposition SRP to visit Mam Sonando.
មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី ជួប​លោក ម៉ម សូណង់ដូ 

(ថ្ងៃទី 3 សីហា 2012,) | ដោយ: លីនណា  CEN

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ពន្ធនាគា​រ បាន​ថ្លែងថា ប្រតិភូ​គណបក្ស​សមរង្ស៊ី ដែល​បានស្នើ​សុំចូល​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ នោះ គឺ​អាជ្ញា​ពន្ធនាគារ គ្មាន​ដែន​សមត្ថកិច្ច​ទេ ព្រោះ​លោក ម៉ម សូណង់ដូ ឋិត​នៅក្នុង​ការស្រាវជ្រាវ​រប​ស់​តុលាការ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គុយ ប៊ុនសន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់ CEN នៅ​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ ថា អាជ្ញា​ពន្ធនាគារ​អនុញ្ញាត​បាន​ត្រឹម​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​សាមញ្ញ ចំណែក​ប្រតិភូ ដែល​មក​ក្នុងនាម​គណបក្ស គឺ​លោក​មិនមាន​ដែន​សមត្ថកិច្ច​ទេ ដោយ​លោក​បានកំណត់​បង្ហាញ​ឲ្យ​ប្រតិភូ​គណបក្ស​សមរង្ស៊ី ទៅ​ជួប​ខាង​តុលាការ​ជាមុនសិន​។

​លោក គុយ ប៊ុនសន បាន​បញ្ជាក់ថា “​ការដែល​ឲ្យ​ទៅ​អាជ្ញាធរ​តុលាការ មាន​សមត្ថកិច្ច ដោយសារ​លោក ម៉ម សូណង់ដូ ឋិត​នៅក្នុង​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​តុលាការ​។ បើសិនជា​ខាង​តុលាការ អនុញ្ញាត យើងខ្ញុំ​អនុញ្ញាត​ឲ្យ​ជួប​បាន​”​។​


​សូម​រម្លឹកថា អគ្គលេខាធិការ​គណបក្ស​សម រង្ស៊ី លោកស្រី កែ សុវណ្ណ​រតន៍ បានដាក់​លិខិត​ទៅ​លោក​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធនាគារ សុំ​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​កំពុង​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ (​ព្រៃ​ស​) នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ ខាងមុខនេះ​។ នេះ​បើ​យោងតាម​លិខិត​របស់​លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការ​គណបក្ស​សម រង្ស៊ី ដាក់ជូន​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២​។​

​ នៅក្នុង​លិខិត​របស់​អគ្គលេខាធិការ​គណបក្ស សម រង្ស៊ី បាន​ជម្រាបជូន​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ ប្រតិភូ​ក្រុម​អ្នកតំណាងរាស្ដ្រ នៃ​គណបក្ស​សមរង្ស៊ី នឹង​ចូលជួប​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​។

​ប្រតិភូ​ក្រុម​អ្នកតំណាងរាស្ដ្រ នៃ​គណបក្ស​សម រង្ស៊ី មាន​សមាសភាព​ដូចខាងក្រោម​៖

១.​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ដ្រ​មណ្ឌល​កំពត​។
២.​លោក ជាម ច័ន្ទនី តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម​។​
៣.​លោក​កែ​ត ឃី តំណាងរាស្ដ្រ​មណ្ឌល​កំពង់ធំ​។
៤.​លោក សុ​វណ្ណា ពិសា​ខា តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម​។
៥.​លោក ដាំ សិទ្ធិ តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ​។​
៦.​លោក ឡុង រី តំណាងរាស្ដ្រ​មណ្ឌល​ក្រចេះ​។
៧.​លោក គង់ បូរ៉ា តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​៕​

2 comments:

Anonymous said...

Just leave politic to the professional why he put himself in hot pot-sour-n-soup? All he has to do find donors from abroad and help our people needed, don't involve with politics....

Anonymous said...

Those currupted professional? There is a bunch of retarded work in khmer governments