A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 August 2012

Phnom Penh Court rejected Mam Sonando's bail application

Phnom Penh Court rejected Mam Sonando's bail application.
តុលាការ​បដិសេធ​សំណើ​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន 
សុក្រ 03 សីហា 2012 Free Pess Magazine

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ រសៀល​ថ្ងៃទី​០៣ សីហា នេះ បាន​សម្រេច​ហើយ ដោយ​ធ្វើ​ការ​បដិសេធ​សំណើ​របស់​មេធាវី ដែល​ស្នើ​ឲ្យ​លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នោះ។
កាល ​ពី​ថ្ងៃទី​៣១ ខែ​កក្កដា លោក សុក សំអឿន មេធាវី​ការពារ​ក្តី​លោក ម៉ម សូណង់ដូ បាន​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។
លោក សុក សំអឿន បាន​ថ្លែង​ថា «យោង​តាម​មាត្រា​២០៤​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​​ចែង​ថា មាន​៦​ចំណុច​​ដែល​អាច​ជា​ហេតុ​​ផល​​សម្រាប់​​ការ​ឃុំខ្លួន បណ្ដោះ​អាសន្ន​ ហើយ​​ខ្ញុំ​គិត​ថា ពុំ​មាន​​ហេតុផល​ណាមួយ​​​ក្នុង​ការ​បន្ត​ឃុំ​ខ្លួម​លោក ម៉ម សូណង់ដូ ទេ ..»។

ការ​បដិសេធ​របស់​តុលាការ​ក្រុង​ ភ្នំពេញ​មិន​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ​នេះ ត្រូវ​គេ​មើល​ឃើញ​ផង​ដែរ​ថា ធ្វើ​ឡើង​ស្រប​គ្នា​នឹង​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី​០១ សីហា ថ្មីៗ​នេះ​ដែល​ថា ករណី​លោក ម៉ម សូណង់ដូ បើ​ទោះ​ជា​មាន​គំនាប​ពី​អន្តរជាតិ ឬ​ស្នាម​មេដៃ​មហាជន ក៏​មិន​អាច​ជួយ​ឲ្យ​លោក ម៉ម សូណង់ដូ រួច​ផុត​ពី​ការ​កាត់​ទោស​បាន​ដែរ។
លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​ចំនួន​៤ករណី ទាក់ទង​នឹង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​​នៅ​ភូមិ ​ប្រមា ឃុំ​កំពង់ដំរី ស្រុកឆ្លូង​ ខេត្ត ក្រចេះ ដែល​នាំទៅ​ដល់​ការ​បង្រ្កាប​​យ៉ាង​ព្រៃផ្សៃ​ដោយ​កម្លាំង​រដ្ឋាភិបាល​​កាល​ពី ​ថ្ងៃទី​១៦​ ឧសភា ឆ្នាំ​២០១២ ធ្វើ​ឲ្យ​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​នោះ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ករណី​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា វា​គ្រាន់​តែ​ជា​លេស​នយោបាយ​មួយ​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​នាយក​វិទ្យុ​ ឯករាជ្យ​មួយ​នេះ​តែ​ប៉ុណ្ណោះ៕

2 comments:

Anonymous said...

This guy put himself in hot water...He shouldn't do that..just find donors to help our poors people that's good enough!

Anonymous said...

Who put who in the hot water? Oh come on my fellow,I don't get what you're trying to say!