A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 August 2012

One hundred thousands people thumbprinted to ask for the release of Mam Sonando ពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់​ផ្ដិត​មេដៃ​គាំទ្រ​លោក ម៉ម សូណង់ដូ

One hundred thousands people thumb-printed to ask for the release of Mam Sonando
ដោយ ទីន ហ្សាការីយ៉ា 2012-08-12 Radio Free Asia
សមាគម​អ្នក​ប្រជាធិបតេយ្យ​មិន​ទាន់​បញ្ចប់​សកម្មភាព​ប្រមូល​ស្នាម​ មេដៃ​គាំទ្រ ដើម្បី​ដាក់​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ឡើយ រហូត​មក​ទល់​ពេល​នេះ។

RFA/Sok Serey. Mr. Mam Sonando
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​គុក​ព្រៃ​ស កាល​ពី​អំឡុង​ឆ្នាំ​២០០៦។

សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​ បណ្ដា​ខែត្រ​មួយ​ចំនួន​បាន​ប្រមាណ ១០​ម៉ឺន​នាក់​ហើយ គិត​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា មក​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា នេះ។
អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ជា បម្រុង មាន​ប្រសាសន៍​ថា លោក​នឹង​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ថា លោក ម៉ម សូណង់ដូ ជា​មនុស្ស​ស្អាតស្អំ ដែល​ជាប់​ពាក់ព័ន្ធ ដូច​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ នឹង​ដាក់​ជូន​ទៅ​តុលាការ និង​ស្ថានទូត​នានា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ជូន​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ចំនួន ៤​ចោទ រួម​មាន​ចូល​រួម​ក្នុង​ចលនា​បះបោរ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន លោក​នឹង​ប្រឈម​នឹង​ការ​ជាប់​ទោស​រហូត​ដល់​ទៅ ៣០​ឆ្នាំ។
ទាក់ទង​នឹង​ករណី​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ចាត់​ទុក​ថា ករណី​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​ជា​រឿង​នយោបាយ។ លោក អ៊ូ វីរៈ អះអាង​ថា ការ​ផ្ដិម​មេដៃ​នេះ​ជា​ការ​បង្ហាញ​អំពី​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ រូប​លោក ម៉ម សូណង់ដូ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា លោក ម៉ម សូណង់ដូ ជា​មនុស្ស​ស្អាត​ស្អំ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ ពុំ​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​តុលាការ​នោះ​ទេ សំខាន់​អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាប់។
អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​លោក ជា បម្រុង បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១១ សីហា លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស។ លោក​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ បាន​ផ្ដាំ​គាត់​ថា លោក ម៉ម សូណង់ដូ មិន​ឲ្យ​លោក​ធ្វើ​ការ​សុំ​ទោស​ទៅ​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​លើក​លែង​ទោស​ នោះ​ទេ ពីព្រោះ​ថា លោក ម៉ម សូណង់ដូ មិន​ជាប់​ពាក់ព័ន្ធ​ដូច​តុលាការ​ចោទ​ប្រកាន់​ទេ។
ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​កិច្ច​ប្រជុំ​អាស៊ាន​មួយ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ចប់ ដែល​កិច្ច​ប្រជុំ​នោះ​ក៏​មាន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ច្រើន​ទៀត​ចូល​រួម។
ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​របាយការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​តាម​វិទ្យុ​សំបុក​ ឃ្មុំ ស្ដីពី​លោក សួន សេរីរដ្ឋា ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ថា ជាប់​ពាក់​ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដោយ​លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ។
ទាក់ទង​នឹង​ករណី​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ សីហា បាន​ចេញ​របាយការណ៍​មួយ​សរសេរ​លំអិត​អំពី​ដំណើរការ​រដ្ឋាភិបាល​ចាប់​ខ្លួន​ លោក ម៉ម សូណង់ដូ។
នៅ​ក្នុង​របាយការណ៍​នោះ បាន​សរសេរ​ថា ការ​ចាប់​ខ្លួន និង​បទ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ហាក់​ដូច​ជា​ចេតនា​ក្នុង​ការ​បង្កើត​ដំណើរ​រឿង​មួយ​ជំនួស​ឲ្យ​ព្រឹត្តិការណ៍ ​ដែល​បាន​កើត​ឡើង ក្នុង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៦ ឧសភា ដែល​កង​កម្លាំង​រាប់​រយ​នាក់​បាន​ចូល​ទៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ក្នុង​គោលបំណង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ដែល​មាន​ទំនាស់​ជាមួយ​ ក្រុមហ៊ុន​រុស្ស៊ី ឈ្មោះ កាសូទីម (Kasotim) ដែល​ក្រុម​សមត្ថកិច្ច​បាន​បាញ់​រះ​ស្លាប់​កុមារី​ម្នាក់​ឈ្មោះ ហេង ចន្ថា។
របាយការណ៍​ដដែល​សរសេរ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ ជា​រឿង​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​ការ​ខកខាន​របស់​រដ្ឋាភិបាល​ដែល​មិន​បាន ​រៀបចំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​សមរម្យ​មួយ​ទៅ​លើ​ករណី​ស្លាប់​កុមារី ហេង ចន្ថា នោះ​ឡើយ៕

1 comment:

Anonymous said...

Bravo....Bravo...Bravo...
Release him he has done nothing wrong.