A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 August 2012

Khmer overseas disappointed with Hun Sen's 5-hour speech on border issues

 ខ្មែរក្រៅស្រុកថាហ៊ុន សែន មកបកស្រាយបញ្ហាព្រំដែន ដើម្បីការពារប្រយោជន៍យួន ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ Khmer overseas disappointed with Hun Sen's 5-hour speech on border issues.
ដោយ ប៉ាង សុខឿន (pangsokheoun.wordpress.com)
គេនៅចាំបានថាលោកសែន​ បានប្រកាសយ៉ាងខែងរ៉ែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅក្នុងឪកាសចែកសញ្ញាប័ត្រ ដល់និស្សិតច្បាប់ថា លោក នឹងឡើងមកជម្រះបញ្ជីជាមួយបក្ស ប្រឆាំង រឿងព្រំដែនឲ្យជ្រះស្រឡះម្តង។ លើសពីនេះរដ្ឋាភិបាលលោក ហ៊ុន សែន ថែមទាំង ចេញ សេចក្តី​ប្រកាស​អំពាវនាវឲ្យប្រជាជន មន្រ្តីរាជការ កងទ័ព ប៉ូលីសទូទាំងប្រទេសមក ចូលរួមស្តាប់ការបកស្រាយ របស់លោកកុំបីខាន នៅថ្ងៃទៅ០៩ ខែសីហា ចាប់ពី​ម៉ោង៨ព្រឹក នៅមន្តីរដ្ឋសភាជាតិ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែ ទាក់ទាញ ចំណាប់អារម្មណ៍ បងប្អូនជនរួមជាតិខ្មែរតែក្នុងប្រទេសទេ តែក៍បានទាក់​ទាញ បងប្អូនជនរួមជាតិខ្មែរ នៅក្រៅស្រុក ផងដែរ​ដោយម្នាក់ៗបាន ត្រៀមខ្លួនអត់ងងុយ ផឹកការហ្វេ រង់ចាំស្តាប់ទាំង កណ្តាល  អធ្រាត និង​ជិតភ្លឺដោយ​ពួកគាត់គិតថាវាជា បញ្ហាស្លាប់រស់របស់ជាតិ និងចង់ដឹងថា តើការលើក ឡើងរបស់បក្សប្រឆាំងត្រឹមត្រូវដែរឬទេ​ជាពិសេសពួកគាត់ចង់ ស្តាប់ការដេញ​ដោលគ្នា ដោយតម្លាភាពរវាងរដ្ឋាភិបាលនិងបក្សប្រឆាំង។
ជាលទ្ធផល ពួកគាត់បានត្រឹមតែថ្ងូរថា ជាវេទិការខកចិត្ត។ ជាវេទិការនិយាយរឿងនយោបាយ វាយប្រហារតែបក្សប្រឆាំង និយាយរឿងគ្រួសារ និងចាកពីប្រធានបទហួសនិស្ស័យនឹងថ្លែង។
ជាប្រត្តិកម្មនឹងរឿងនេះពីប្រទេសអូទ្រីស លោកទេព្យ មនោរម្យ បានសំដែងកាខកចិត្ត យ៉ាងខ្លាំង​ព្រោះលោកខំរង់ចាំស្តាប់ដោយអត់ងងុយ ហើយត្រូវ​ទៅធ្វើការពេញមួយថ្ងៃទៀតបន្ទាប់ពីនេះ។
លោក បានថ្លៃងថា “វេទិការបកស្រាយរឿងព្រំដែនរបស់លោក ហ៊ុន​ សែន​ ហ្នឹងបានធ្វើឲ្យខ្ញុំខកចិត្តណាស់ព្រោះគាត់យកវេទិការហ្នឹងមកវាយប្រហារ​តែបក្សប្រឆាំងហើយបកស្រាយចាកពីប្រធានបទច្រើនដូចកូនក្មេង“។
មានទស្សនៈស្រដៀងគ្នានេះដែរ លោក ស្រី ហ៊ុន រស្មី ពីប្រទេស ស្វ៊ីស បានសំដែងទឹកចិត្តអាណិតប្រទេស បន្ទាប់ពីបានស្តាប់សំដីរបស់ លោក ហ៊ុន​សែន​ ដោយគាត់បញ្ជាក់ថាតាមសំដីដែលលោក ហ៊ុន សែន​ បានបកស្រាយបញ្ជាក់ថា លោក​ជាមនុស្សអសមត្ថភាព និងគ្មានសីលធម៌សមជា​មេដឹកនាំទេ។
លោស្រី ហ៊ុន រស្មី ថ្លែងថា” នាងខ្ញុំមិនមែនជាអ្នកនយោបាយអីទេតែពេលបានតាមដានស្តាប់គាតិនិយាយបកព្រំដែនមកនាងខ្ញុំមានការសោកស្តាយដោយគាត់និយាយតែពីសតែពាសនិយាយស្តីមិនថ្លៃថ្នូរ អសុរស ប្រៀបធៀបប្រជារាស្រ្តដូចសត្វធាតុ។ហើយចាត់ទុកបក្សប្រឆាំងជាសត្រូវរបស់ខ្លួន ហើយក៏បង្ហាញថាខ្មែរយើងមាន មេដឹកនាំអសមត្ថភាពដែរ។
នៅក្នុងការបកស្រាយរបស់លោក ហ៊ុន​សែន គាត់ពិតជាបានប្រើពាក្យសំដីដែល អ្នកដឹកនាំឬអ្នកមានការអប់រំមិនត្រូវប្រើប្រាស់មែន ហើយសូម្បីតែ មនុស្ស​ សមញ្ញ គ្មានការអប់រំក៏មិនប្រើពាក្យសំដីបែបនេះនៅក្នុងពិធីផ្លូវការណាមួយដែរ។
មកពីប្រទេស ដាណឺម៉ាក ឯណោះវិញ លោក សេរី​ បានថ្លែងថា វាពិតជាក្តៅណាស់បញ្ហាព្រំដែននេះ​។​លោកបានលើកឡើងថា” វាជារឿងក្តៅដែលយើងបានចាក់ទៅចំបេះដូងរបស់គាត់  ព្រោះវាជារឿងពិតដោយទឹកដីខ្មែរពិតជាបានបាត់បង់ទៅប្រទេសយួនមែន“។
ចំពោះកញ្ញា ច័ន្ទ ចេស៊ីកា មកពីប្រទេស​ស៊ុយអែដវិញ កញ្ញាបានសំដែងភាពមិនពេញចិត្តយ៉ាងខ្លាំងដោយសារតែនាងធ្លាប់ជាអ្នកគាំទ្រលោក​ ហ៊ុន សែន និងបានសង្ឃឹមយ៉ាងមុតមាំថា លោកហ៊ុន សែន នឹងបើកឲ្យមានការពិភាក្សាគ្នាដោយចំហរ ដូចសភានៅស្រុកស៊ុយអែដនេះដែរ។ តែមិនមែនគាត់​ឡើងមកនិយាយតែម្នាក់ឯងបែបនេះទេ។ កញ្ញាក៏បានសំដែងការសោកស្តាផងដែរដោយលោក ហ៊ុន សែន​ បែជាយកវេទិការនេះមកការពារប្រយោជន៍​ប្រទេសយួនជៀសជាងប្រយោជន៍ខ្មែរទៅវិញ។
​កញ្ញាថ្លែងថា”ធម្មតាយើងជាម្ចាស់ផ្ទះយើងពិតជាដឹងថាផ្ទះយើងមានដីទំហ៊ំប៉ុន្មាន​​ហើយត្រូវតែការពារដីរបស់ខ្លួនបើមានអ្នកណាមួយមកបោះរបងក្នុងដីយើង។ត្រង់ហ្នឹងខ្ញុំចង់និយាយថាលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគាត់ហាក់បីដូចជាការពារតែប្រយោជន៍ប្រទេសយួនទៅវិញ។នាងខ្ញុំស្តាយណាស់ព្រោះយើងបាត់ដីច្រើនណាស់ទៅយួនទាំងព្រំដែនគោកនិងសមុទ្រមានទំហំស្មើនឹងប្រទេសសិង្ហបូរីទៅហើយ។ស្តាយណាស់“។
ជារួមលោក ហ៊ុន សែន បានប្រើប្រាស់ពេលវេលាជិត៥ម៉ោង ដើម្បីឡើងមកនិយាយរឿងព្រំដែនតែម្នាក់ឯង ដោយគ្មានអនុញ្ញាតិឲ្យមានការចោទសួរ ពីសមាជិកប្រឆាំងឡើយ។ លើសពីនេះទៅទៀតលោក ហ៊ុន សែន តែងតែយកពេលវេលានេះមកវាយប្រហារបក្សប្រឆាំង អ្នកជំនាញព្រំដែន ត្អូញត្អែរឿងគ្រួសាររបស់ខ្លួន ទំលាក់កំហុសលើសម្តេចតា បង្វែទំនួលខុសត្រូវទៅរដ្ឋាភិបាលសហនាយករដ្ឋមន្រ្តី១៩៩៣ និង ថាដីខ្មែរត្រង់នេះ ត្រង់នោះ កោះនេះកោះនោះមិនអាចតវ៉ាយកមកវិញបានទេព្រោះបារាំងបានកាត់ឲ្យយួនរួចហើយ។

5 comments:

Anonymous said...

I loved u decho Hun sen, u are my super man hero

Anonymous said...

Idiot, you must not be a real Cambodian blood for loving Hun Sen who is serving Youn not Khmer. We lost 20X more lands to Youn than Siam.

Anonymous said...

He believed by making the longest speech people will agree with him. He's wrong again.

It seems his short speech is better. The long speech was useless, since he kept repeating himself too often.

Anonymous said...

I hope Hun sen are doing this to retreat and recoup his troop.

Anonymous said...

I hope Ah kwak will dies faster for not talking a break for 5 hours.