A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 August 2012

India unveils most expensive tank in the world -- Arjun MK II

India's Arjun MK II. The price of the tank is said to be worth 370 million rupees (about 6.6 million U.S. dollars)  (Photo: www.huanqiu.com)
www.dap-news.com

ឥណ្ឌា ផ្សាយពាណិជ្ជកម្ម រថពាសដែក តម្លៃ ៦,៦លានដុល្លារ អាមេរិក 

Wednesday, 08 August 2012 ប្រែសម្រួលៈ សុបញ្ញវ័ន្ដ-Posted:ID068 DAP News

ឥណ្ឌាៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ”ស៊ិនហួ”  ចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ ថា ប្រទេសឥណ្ឌា បានដាក់តាំងរថពាសដែក ដែលមានតម្លៃរហូតដល់ ៦,៦លានដុល្លារ សហរដ្ឋអាមេរិក។
ប្រភពព័ត៌មានបានចុះផ្សាយថា នៅថ្ងៃពុធនេះ រថពាសដែករបស់ប្រទេសឥណ្ហា ដែលមានឈ្មោះថា ” Arjun MK II” ដែលគេចាត់ទុកជារថពាសដែក ដែលមានតម្លៃខ្ពស់ ក្នុងចំណោមរថពាសដែកលើលោក គិតជាទឹកប្រាក់មាន រហូតដល់ ៣៧០លានរ៉ូពី ស្មើនឹង៦,៦លានដុល្លារ សហរដ្ឋអាមេរិក។

តាមឯកសារមួយចំនួនពាក់ព័ន្ធនឹង រថពាសដែកមួយនេះបានបញ្ជាក់ថា រថពាសដែកមួយនេះត្រូវបានគេផលិតឡើង ទុកសម្រាប់ប្រើប្រាស់ក្នុងសមរភូមិ ហើយរថពាសដែកមួយនេះ បំពាក់ទៅដោយឧបករណ៍ទំនើបដែលរួមមាន កាណុងបាញ់ ក្នុងរយៈពេលវែង និងអាចចៀសពីការបាញ់ ប្រហារពីសំណាក់ សត្រូវបានប្រសើរទៀតផង។
ឯកសារបានបញ្ជាក់ទៀតថា រថពាសដែកមួយនេះ មានទំងន់ជាង ៥៨តោនឯណោះ ដោយមានបណ្ដោយ ១០,៦៣៨ម៉ែត្រ និងទទឹង៣,៨៦៤ម៉ែត្រ ហើយផ្ទៃក្នុងនៃរថពាសដែកនេះ អាចផ្ទុកបានមនុស្សចំនួន ៤នាក់ ៕

1 comment:

Anonymous said...

India will use that to support the US and vietnam against china.