A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 August 2012

Hun Sen's 5-hour speech: Cambodia needs to exchange lands with Vietnam [But Why?]


សម្តេចហ៊ុនសែនពន្យល់​ជាង ៥​ម៉ោង​ថា កម្ពុជា​មិន​បាត់បង់​ទឹកដី​គោក និង​សមុទ្រ ប៉ុន្តែ​ចាំបាច់​មានការ​ដោះដូរ​ដី​ជាមួយ​វៀតណាម 

ថ្ងៃទី 9 សីហា 2012, 
ដោយ: គ្រីទិច 

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥​ម៉ោង​ ពន្យល់​ដល់​រដ្ឋសភា​កម្ពុ​ជា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​ជាមួយ​ប្រទេស​វៀតណាម​។ សម្តេច​បាន​ពន្យល់ថា អ្វីដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បានធ្វើ គឺ​ផ្អែកទៅលើ​ផ្លូវច្បាប់ និង​អ្វីដែល​សម្តេចឪ​បាន​បន្សល់ទុក​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្តេច​បាន​ធានាថា មិនមាន​ការបាត់បង់​ទឹកដី​គោក ឬ​សមុទ្រ​ទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី សម្តេច​លើកឡើង​ពី​ភាពចាំបាច់ ​ដែល​ត្រូវធ្វើ​ការដោះដូរ​ដី​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​ផ្អែកទៅលើ​ការកាន់កាប់​ស្រាប់​របស់​ប្រជាជន​ទាំងពីរ​ ក្រោយពី​ការឆ្លងកាត់​សង្គ្រាម​កន្លងមក​។​

​ព្រំដែន​គោក​រវាង​ប្រទេស​ កម្ពុជា និង​វៀតណាម នឹងត្រូវ​ដោះស្រាយ​ដោយ​ផ្អែកលើ​ស្ថានភាព​កាន់កាប់​ជាក់ស្តែង​។ នេះ​បើតាម​សម្តី​របស់​សម្តេច​តេ​ជោ ដែល​វាយបក​ទៅ​បក្សប្រឆាំង​ថា បាន​យក​បញ្ហា​ព្រំដែន​មក​វាយប្រហារ​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​នយោបាយ​។​

សម្តេច ហ៊ុន សែន អះអាង​ពី​ភាពចាំបាច់ នៃ​ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម


​ សម្តេច ហ៊ុន សែន បាន​ប្រាប់​អំពី​ភាពចាំបាច់​នៅក្នុង​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដូចដែល​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បានធ្វើ ដើម្បី​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាជន​។​

​សម្តេច​បានលើកឡើង​ ពី​ភាពចាំបាច់ នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។ សម្តេច​អះអាងថា ការធ្វើ​ដូចនេះ​នឹងមិន​មានការ​បាត់បង់​ទេ​។​

​សម្តេច ​បាន​ពន្យល់ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលកាន់​កាប់​ដល់​ទឹកដី​វៀតណាម​ចំនួន ៩១៦,៧ ​ហិកតា​។ ចំណែក​ប្រទេស​វៀតណាម បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០,៦​ ហិកតា​។​

​សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​គឺ កម្ពុជា និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,៩​ ហិកតា​។​

​ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។​

​ សម្តេច​បាន​ពន្យល់ថា ការដោះដូរ​ដី​នេះ គឺ​ក៏បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ផងដែរ នៅក្នុង​ពិភពលោក ដូចជា រវាង​ចិន និង​វៀតណាម រវាង​បារាំង និង​ប៊ែ​ល​ហ្ស៊ិក រវាង​ប៊ែ​ល​ហ្ស៊ិក និង​ហូ​ល្លង់ រវាង​ប្រទេស​ឆេ​ក និង​ស្លូ​វ៉ា ​ជាដើម​។​

​ចំពោះ​ព្រំដែន​សមុទ្រ​វិញ សម្តេច​បាន​មានប្រសាសន៍ថា មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ​ទេ ដោយសារតែ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ មិនទាន់​យល់ស្រប​គ្នា​ទៅលើ​ដំណោះស្រាយ​។​

ព្រំដែន​សមុទ្រ​កម្ពុជា និង​វៀតណាម​មិនទាន់​ច្បាស់លាស់

​សម្តេច ហ៊ុន សែន បាន​បដិសេធថា កម្ពុជា​មិនបាន​បាត់បង់​ដែនសមុទ្រ​ ដូចដែល​មានការ​ចោទប្រកាន់​ទេ​។​

​ សម្តេច​បាន​មានប្រសាសន៍ថា មានការ​ចោទប្រកាន់ថា កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ ១០.០០០ ​គីឡូម៉ែត្រ​។ ប៉ុន្តែ​តាមពិត​នោះ ព្រំដែន​សមុទ្រ​កម្ពុជា​ជាមួយ​វៀតណាម​នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​

​សម្តេច​មានប្រសាសន៍ថា គេ​ចោទប្រកាន់​ដោយ​ផ្អែកទៅលើ​ខ្សែបន្ទាត់​ ដែល​គេ​គូស​ជា​ឯកតោភាគី កាលពី​ឆ្នាំ​១៩៧២ ប៉ុណ្ណោះ​។​

​សម្តេច​បាន​មានប្រសាសន៍ថា ជំហរ​កម្ពុជា ​គឺ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រូវ​ផ្អែកទៅលើ​ខ្សែ​ប្រេ​វី​យ៉េ​។​

​សម្តេច​បាន​រិះគន់ថា ការចោទប្រកាន់​អំពី​ការបាត់បង់​ទឹកដី គឺជា​យុ​ទ្រ​សាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​ ដើម្បី​រក​ការគាំទ្រ​។​

​ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ការប្រកាស​ទាមទារ​ដី​កម្ពុជា​ក្រោម គឺ​ផុតរលត់​ហើយ​ នៅពេលដែល​កម្ពុជា​បានប្រកាស​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ​។​

​ សម្តេច​បាន​មានប្រសាសន៍ថា យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​យក​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ ដើម្បី​ធានា​បូរណភាព​ទឹកដី​កម្ពុជា​។ សម្តេច​បាន​មានប្រសាសន៍​បន្តទៀតថា ទាំង​ព្រំដែន​គោក និង​ទឹក យើង​អនុវត្តតាម​មរតក​ដែល​សម្តេច​ន​រោ​ត្ត​សីហនុ បាន​បន្សល់ទុក ហើយ​ផ្អែកទៅលើ​ផែនទី​ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី កម្ពុជា​នៅតែ​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ៃ​

​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ែ​។ សម្តេច​បាន​អញ្ជើញ​សមាជិកសភា និង​ព្រឹទ្ធសភា​ ទៅ​មើល​ផ្ទាល់​ភ្នែក​ជាមួយ​សម្តេច​។​

​សម្តេច​បាន​ ពន្យល់​អំពី​ហេតុផល​ឆ្ពោះទៅកាន់​ការបង្កើត​អ្វី ដែល​គេ​ហៅថា តំបន់​ទឹក​ប្រវត្តិសាស្ត្រ​។ លោក​បាន​ពន្យល់ថា ការកើត​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដោយសារតែ​ការដែល​មិនទាន់​ចុះសម្រុង​គ្នា​រវាង​ម្ពុ​ជា និង​វៀតណាម​អំពី​ខ្សែបន្ទាត់​សម្រាប់​កំណត់ព្រំដែន​សមុទ្រ​ ខណៈដែល​កម្ពុជា​ទាមទារ​ប្រើ​ខ្សែ​ប្រេ​វី​យ៉េ ចំណែក​វៀតណាម​ទាមទារ​ខ្សែ​សម​ចម្ងាយ​។ កម្ពុជា​នឹង​បន្ត​ច​ចារ​ជាមួយ​វៀតណាម​ទៀត​។​

​កងទ័ព​របស់​អា​ធី​វ​ បាន​ចូលកាន់​កាប់​កោះ​នោះ គឺជា​អ្វីដែល​សម្តេច​ ហ៊ុន សែន​ បានលើកឡើង​ថា នាំ​ដល់​គំនិត​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដែលមាន​គោលបំណង​សំខាន់​រក្សា​អធិបតេយ្យភាព​កម្ពុជា​នៅ​ទីនោះ​។​

​ សម្តេច​បាន​ពន្យល់ថា ការកកើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នៅលើ​កោះ​វ៉ែ​នោះ​។ នៅពេលនេះ គឺ​កងទ័ព​កម្ពុជា​បាន​ឈរជើង​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក​៕​ .

4 comments:

Anonymous said...

if you carefully listen, you would understand why. Asking stupid question like that wont help your boss.

Anonymous said...

Hun Xen came out and explained to the nation. I listened to a both sides, SRP and CPP, and CPP is telling the truth. CPP can blame the past for it. CPP just did the best it could to clean up the mess left over from France, Lon Nol, KR, King. Good Job Prime Minister of Cambodia for taking 5 hours to explain to the bullheads opposition. Even if they understand just 5%, they got 10 points.

Anonymous said...

The CPP is telling the truth that Hun Sen gave land to Vietnam? Hun Sen admitted that Cambodia lost land to Vietnam in his speech.

Anonymous said...

CPP Dogs still believe this uneducated idiot blaming the French for protecting Khmer agaisnt the Youn?

These CPP dogs believe Ah Kwak have every rights to conceede the Khmer land to Youn?

These CPP dogs are right, the opposition are bullheads, maybe the CPP dogs deserves to go live in Youn.