A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 August 2012

Hun Sen uses parliament speech to attack the Sam Rainsy Party លោក ហ៊ុន សែន ប្រើ​វេទិកា​សភា​វាយ​លុក​គណបក្ស សម រង្ស៊ី

ដោយ ម៉ម មុនីរតន៍ 2012-08-09 Radio Free Asia
នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​សភា​ចាប់​តាំង​ពី​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ​មក។

RFA/Sok Serey
លោក សុន ឆ័យ តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​អង្គ​ប្រជុំ​បញ្ចប់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
ការ​ឆ្លើយ​សំណួរ​របស់​បក្ស​ជំទាស់​នេះ គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​សភា​វាយ​លុក​ទៅ​លើ​បក្ស​ប្រឆាំង​ជា​ជាង​បើក​ឲ្យ​សួរ​ ឆ្លើយ​មួយ​សំណួរ​ម្ដងៗ ដូច​សភា​នៃ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​ដែល​ធ្លាប់​បាន​ធ្វើ ​កន្លង​មក។
ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រំពឹង​ទុក​ថា សភា​ដែល​រង​ការ​រិះគន់​ថា​ជា​សភា​ប្រថាប់​ត្រា​សម្រាប់​រដ្ឋាភិបាល ដែល​មក​ពី​បក្ស​ប្រជាជន​ដូច​គ្នា​នោះ លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា បាន​ប្រកាស​ការពារ​នូវ​វិធាន​ផ្ទៃ​ក្នុង​របស់​ខ្លួន​មុន​បើក​វេទិកា​ថា លោក ហេង សំរិន នឹង​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​សួរ​ដេញដោល​ពី​បក្ស​ប្រឆាំង​ក្នុង​រឿង​ ព្រំដែន​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។

មុន​ឆ្លើយ​បំភ្លឺ​នូវ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ជា​មុន​ថា ការ​សម្រេច​ដើរ​ចេញ​ពី​សភា​ណា​មួយ​របស់​លោក សុន ឆ័យ និង​មន្ត្រី​បក្ស សម រង្ស៊ី មួយ​ចំនួន​ទៀត គឺ​ជា​រឿង​ដ៏​អាម៉ាស់​មួយ។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន ចំអក​ថា ការ​ចាក​ចេញ​ពី​រដ្ឋសភា​គឺ​ជា​ទម្លាប់​របស់​បក្ស​ប្រឆាំង​ក្នុង​ពេល​ប្រជុំ​ ម្តងៗ នៅ​ពេល​ណា​ដែល​មន្ត្រី​បក្ស​យល់​ថា​មិន​គួរ​ឲ្យ​ស្ដាប់​នោះ។
ការ​ព្រមាន​ទុក​ជា​មុន​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ហាក់​ដឹង​ថា វា​គឺ​មិន​ចំ​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ពេញ​ចិត្ត​នោះ​ទេ។ ទោះ​ជា​បែប​ណា យន្តការ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​មន្ត្រី​របស់​គណបក្ស សម រង្ស៊ី យ៉ាង​ហោច​ណាស់​៨​រួប ស៊ូ​ទ្រាំ​ស្ដាប់​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន រហូត​ដល់​ចប់ បើ​ទោះ​ជា​ខ្លួន​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក្ដី។
ក្នុង​សម័យ​ប្រជុំ​សភា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​ទុក​ឲ្យ​លោក សុន ឆ័យ រួច​ខ្លួន​នោះ​ឡើយ នេះ​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បកស្រាយ​ទៅ​ នឹង​អ្វី​ដែល​លោក សុន ឆ័យ គឃ្លើន​ឲ្យ​លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ព្រំដែន ដែល​ជា​ចំណុច​ក្ដៅ​គគុក​នោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ គឺ​លោក សុន ឆ័យ ថា​លោក​នឹង​ទម្លុះ​ទម្លាយ​ឯកសារ​សម្ងាត់ ការ​ទំនាក់​ទំនង​រវាង​លោក និង​លោក សុន ឆ័យ បើ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​នៅ​តែ​បន្ត​មិន​ទទួល​ស្គាល់​ចំពោះ​ សម្ព័ន្ធភាព​ក្នុង​អតីត ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​នោះ។
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​គិត​ថា រូបភាព​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នៅ​ពេល​នេះ​ទៅ​លើ​បក្ស​ប្រឆាំង គឺ​ជា​រឿង​គំនុំ​ផ្នែក​នយោបាយ ដោយ​ប្រើប្រាស់​វេទិកា​សភា​វាយ​លុក​ធ្ងន់ៗ​ទៅ​លើ​បក្ស​ជំទាស់​មួយ​នេះ​ថា ជា​ការ​សង​សឹក​ប៉ុណ្ណោះ។
ទោះ​ជា​បែប​ណា នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​៩ ខែ​សីហា លោក​បាន​ប្រើ​ភាសា​ដែល​តែង​ហៅ​លោក សុន ឆ័យ ថា​ជា​ឯកឧត្ដម​មក​ជា​ប្អូន​វិញ ក្នុង​ន័យ​ថា​លោក ហ៊ុន សែន អះអាង​ថា​នោះ​ក៏​ព្រោះ​តែ​លោក សុន ឆ័យ ជា​មនុស្ស​ដែល​ធ្លាប់​ទំនាក់​ទំនង​ជាមួយ​លោក​យ៉ាង​ស្អិតល្មួត​ក្នុង​អតីត​ កាល។
លោក សុន ឆ័យ ជា​ម្ចាស់​សំណួរ​ដែល​តែង​គ្រវី​ក្បាល​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ជា​សញ្ញា​ បង្ហាញ​ថា បដិសេធ​ទៅ​នឹង​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​អង្គ​ប្រជុំ​ថា នេះ​ជា​រឿង​ចំឡែក​សម្រាប់​លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​នេះ​មក​ជា​មនុស្ស​ដែល​ស្និទ្ធស្នាល​និង​គ្នា​ទៅ​វិញ។
យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ ចាត់​ទុក​ថា ប្រការ​នេះ​គឺ​ជា​ការ​ទើស​ទាល់​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រិះគន់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅ​ពី​ការ​ប្រើប្រាស់​វោហារសាស្ត្រ​ដោយ​សម្ដី​គ្រោតគ្រាត ឬ​ជា​សារ​គំរាម ដូច​ជា​ថា​អា​មឹង​ជាដើម​ទៅ​កាន់​ដៃគូ​ដែល​លោក​គិត​ថា​ជា​គូ​បដិបក្ខ​ហើយ​ នោះ។ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ឆ្លៀត​លើក​យក​ពី​សៅវតារ​សាច់ញាតិ​ក្រុម​គ្រួសារ ភ្ជាប់​ទៅ​នឹង​វិធី​ដែល​លោក​តែង​ថ្លែង​ជា​រៀង​រាល់​លើក​ថែម​ទៀត។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​គិត​ថា វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មេ​ដឹកនាំ​ក្នុង​ពិភពលោក​គេ​ពុំ​ធ្លាប់​បាន​ធ្វើ​ នោះ​ទេ ជា​ពិសេស​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច ដូច​ជា​សហរដ្ឋអាមេរិក និង​បារាំង ជាដើម។
សម័យ​ប្រជុំ​ពេញ​អង្គ​សភា ដែល​ជា​ការ​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​នេះ លោក សុន ឆ័យ អះអាង​ថា លោក​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី ដោយ​រួម​ទាំង​ឧបករណ៍​បំពង់​សំឡេង​ក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​គេ​បំបិទ​ដែរ៕

1 comment:

Anonymous said...

Son chhay is stupid guy , cheating guy,
He was secret agent in 1997 to exchange his job

Can't trust this guy, send him back to australia ,
Removes him from the post