A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 August 2012

Hun Sen blamed Sihanouk for all the border problems. Sihanouk's advisor, Prince Sisowath Thomico, said Sihanouk never recognised treaties Hun Sen signed with Vietnam

Hun Sen blamed Sihanouk for all the border problems. Sihanouk's advisor, Prince Sisowath Thomico, said Sihanouk never recognised treaties Hun Sen signed with Vietnam.
លោក ហ៊ុន សែន៖ ព្រះ​មហា​វីរក្សត្រ​ជា​អ្នក​បន្សល់​ទុក​នូវ​​វិបត្តិ​ព្រំដែន​កម្ពុជា-​វៀតណាម​​ 

ដោយ តាំង សារ៉ាដា 2012-08-08 Radio Free Asia

មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ទំលាក់​កំហុស​ដល់​ព្រះបាទ នរោត្តម សីហនុ ថា ជា​អ្នក​បន្សល់​ទុក​នូវ​រាល់​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក ហើយ​ថា ក្រុម​អ្នក​រិះគន់​អំពី​បញ្ហា​ព្រំដែន គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​ដល់​រាជបល្ល័ង្ក និង​រាជ​រដ្ឋាភិបាល។

RFA/Sok Serey
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
ទាក់ទង​នឹង​បញ្ហា​នេះ ​ទីប្រឹក្សា​ព្រះករុណា នរោត្តម សីហនុ អះអាង​ថា រាល់​កិច្ច​ព្រមព្រៀង​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ក្នុង​អំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម នោះ​គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ក្រុង​វ្យែន ឆ្នាំ​១៩៦៩។
ប៉ុន្តែ​ទីប្រឹក្សា​ព្រះករុណា នរោត្តម សីហនុ អះអាង​ថា រាល់​កិច្ច​ព្រមព្រៀង​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ក្នុង​អំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម នោះ​គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ក្រុង​វ្យែន (Vienna) ឆ្នាំ​១៩៦៩។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា បាន​ចោទ​ក្រុម​អ្នក​រិះគន់​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ថា​ជា​ការ​វាយ​ប្រហារ​ទៅ​ដល់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ រាជបល្ល័ង្ក និង​រាជរដ្ឋាភិបាល។
នៅ​សល់​តែ​មួយ​ថ្ងៃ​មុន​ការ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​តំណាងរាស្ត្រ នៅ​ឯ​សភា​ជាតិ​ជា​លើក​ដំបូង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាញ​ព្រះនាម​អតីត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ អោយ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​បូរណភាព ​ដែន​ដី​របស់​មាតុភូមិ​កម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​អះអាង​ ថា ប្រសិន​បើ​ចង់​បន្ទោស គឺ​គេ​ត្រូវ​បន្ទោស​ទៅ​អតីត​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ដល់​មនុស្ស​ជំនាន់​ក្រោយ ហើយ​រូប​លោក​គ្រាន់​តែ​ជា​អ្នក​ដោះស្រាយ​តាម​ក្រោយ​តែប៉ុណ្ណោះ។
ទោះ​បី​មាន​ការ​បន្លុយ​ពាក្យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ចង់​យក​កិត្តិនាម​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ មក​ជាប់​ពាក់ព័ន្ធ ដែល​អ្នក​វិភាគ​ស្ថានការណ៍​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​មួយ​របស់​លោក ហ៊ុន សែន ដើម្បី​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​អោយ​អ្នក​ដទៃ​ក៏ដោយ ក៏​ទីប្រឹក្សា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ព្រះបាទ នរោត្តម សីហនុ មិន​ដែល​ទទួល​ស្គាល់​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម ទាំង​ឡាយ​ណា​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ នោះ​ឡើយ។
ព្រះអង្គ​មាន​បន្ទូល​បន្ត​ថា រាល់​សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​ក្នុង​កំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​ វៀតណាម ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ គឺ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​នៃ​ច្បាប់​ស្ដីពី​សន្ធិសញ្ញា​ទីក្រុង វ្យែន ឆ្នាំ​១៩៦៩ ដែល​កម្ពុជា ប្រទេស​ម្ចាស់​ហត្ថលេខី។
ព្រឹត្តិបត្រ​ឯកសារ​ប្រចាំ​ខែ​ឈ្មោះ BMD របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៤ បាន​សរសេរ​ថា លោក វ៉ា គឹមហុង ហ៊ាន​យក​ផែនទី​ក្លែងក្លាយ​នៃ​ប្រទេស​កម្ពុជា ដែល​គូស​វាស​ជា​ឯកតោ​ភាគី​ដោយ​វៀតណាម មក​ទូល​ភូត​កុហក​ព្រះអង្គ​ថា ជា​ផែនទី​ភូមិសាស្ត្រ​នៃ​សង្គម​រាស្រ្ត​និយម។ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា ក្រុម​អ្នក​រិះគន់​អំពី​បញ្ហា​ព្រំដែន​បាន​វាយ​ប្រហារ​មក​លើ​ព្រះបាទ នរោត្តម សីហនុ លោក ស៊ាន ប៉េងសែ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ហើយ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា អំពី​បញ្ហា​ព្រំដែន​យ៉ាង​ចាស់​ដៃ​នោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​មិន​បាន​វាយ​ប្រហារ​មក​លើ​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​ក្រុម​របស់​លោក​គ្រាន់​តែ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន លុបចោល​រាល់​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​ណា​ដែល​លោក​ធ្លាប់​ចុះ​ ហត្ថលេខា​ជាមួយ​វៀតណាម ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ប៉ុណ្ណោះ ក្នុង​អំឡុង​កងទ័ព​វៀតណាម ត្រួត​ត្រា​មក​លើ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ទាំង​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់ សុទ្ធ​តែ​មិន​ដែល​ទទួល​ស្គាល់​កោះត្រល់ និង​កោះ​ប៉ូឡូប៉ង់ហ្សង់ ថា​ជា​របស់​វៀតណាម នោះ​ឡើយ។
គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម បាន​នាំ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បាត់​កោះត្រល់ ទំហំ​ជាង ៥០០​គីឡូម៉ែត្រ​ការ៉េ ស្មើ​នឹង​ប្រទេស​សិង្ហបុរី​ទាំង​មូល ព្រម​ទាំង​បាត់​កោះប៉ូឡូប៉ង់ហ្សង់ ឬ​កោះ​ក្រចក​សេះ ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។
ក្រុម​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ង្វៀង កូថាច់ ដដែល​នោះ បាន​នាំ​កម្ពុជា​បាត់​ព្រំដែន​គោក​របស់​ខ្លួន​ប្រមាណ​ពី ៤​ពាន់ ទៅ ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ​ផង​ដែរ។ ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​តែង​បដិសេធ​ចំពោះ​របាយការណ៍ និង​ការ​អះអាង​ទាំង​នេះ៕

No comments: