A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 August 2012

ព្រះអង្គ​ម្ចាស់​ម្នាក់ និង​សមាជិក​បក្ស រណ​ឫទ្ធិ ចូល​រួម​បក្ស​សង្គ្រោះ​ជាតិ

ព្រះអង្គ​ម្ចាស់​ម្នាក់ និង​សមាជិក​បក្ស រណ​ឫទ្ធិ ចូល​រួម​បក្ស​សង្គ្រោះ​ជាតិ

លោកសម រង្ស៊ី និង​ កឹម សុខា មេដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​។ រូបថត សហ​ការី
មាស សុខ​ជា​ www.postkhmer.com
ភ្នំពេញៈ សមាជិក​ម្នាក់​នៅ​ក្នុង​គ្រួសារ​រាជ​វង្ស និង​អ្នក​គាំទ្រ​គណ​បក្ស​នរោត្តម រណ​ឫទ្ធិ ចំនួន ៨ ស្រុក នៅ​ខេត្ត​ស្វាយ​រៀង​បាន​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង រវាង​គណ​បក្ស​ប្រឆាំង​ពីរ គឺ​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស។ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុពល ដែល​ជា​អតីត​សមាជិក​គណបក្ស​នរោត្ត​ម រណឫទ្ធិ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ព្រះ​អង្គ បាន​សម្រេច​ព្រះ​ទ័យ ទៅ​ចូល​រួម​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ​ហើយ ពី​ព្រោះ​ព្រះ​អង្គ អរគុណ​គណបក្ស​នេះ ដែល​បាន​ជួយ​ការ​ពារ​«ទឹក​ដី»​កម្ពុជា។ ព្រះ​អង្គ​ម្ចាស់ ចក្រី​នុពល មាន​បន្ទូល​ថា៖ «ការ​រួម​បញ្ចូល​គ្នា របស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង គណបក្ស​នរោត្ត​ម រណឫទ្ធិ នឹង​ល្អ​មើល​តែ​សំបក​ក្រៅ តែ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​ជាតិ​បាន​ទេ»។ ព្រះអង្គ ​ម្ចាស់​បន្ត​ថា៖ «ខ្ញុំ​បាន​រង់​ចាំ​រយៈ​ពេលជា​យូរ​មក​ហើយ ឲ្យ​តែ​គណបក្ស​ប្រឆាំង​ទាំង​ពីរ រួម​បញ្ចូល​គ្នា ខ្ញុំ​ត្រូវ​តែ​ចូល​រួម»។ ព្រះ​អង្គ​ម្ចាស់​អះ​អាង​ថា មាន​សមាជិក​ជា​ច្រើន​ដទៃ​ទៀត នៃ​គណ​បក្ស​នរោត្ត​ម រណឫទ្ធិ មក​ពី​ស្រុក​ចំនួន ៨ ក្នុង​ខេត្ត​ស្វាយ​រៀង ក៏​តាម​ព្រះ​អង្គទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ជាការឆ្លើយ ​តប លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ ទៅ​ព្រះ​អង្គ​ម្ចាស់​ចក្រី​នុពល​ថា លោក​មាន​ការ​អរគុណ​យ៉ាង​ខ្លាំង និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ ព្រះ​អង្គ​ម្ចាស់ ដែល​បាន​សម្រេច​ព្រះ​ទ័យ ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សង្គ្រោះ​ជាតិ។ លោក ទីម ទិដ្ឋិ​កា អនុ​ប្រធាន​ប្រតិបត្តិ នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ក្នុង​ខេត្ត​ស្វាយ​រៀង បាន​សរសេរ​លិខិត​មួយ​ច្បាប់ផ្ញើ​ជូន​លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន ដោយ​ស្នើ​សុំ​ចូល​រួមជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ព្រះ​អង្គ​ម្ចាស់ ចក្រី​នុពល។ ទោះយ៉ាង​ណាក្តី លោក សៅ រ៉ានី ដែល​ជា​អតីត​ប្រធាន​ស្តីទី គណបក្ស​នរោត្តម រណ​ឫទ្ធិ ហើយ​ដែល​ឥឡូវ​នេះ បាន​រួប​រួម​គ្នា ជា​មួយ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច បាន​អះ​អាង​ថា ពួក​គេ​មិន​មែន​ជា​សមា​ជិក​ គណបក្ស នរោត្ត​ម រណឫទ្ធិទេ ហើយ​លោក​បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​បណ្តឹង ប្រសិន​បើ​នរណា​ម្នាក់ នៅ​តែ​ប្រើ​ឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ ដើម្បី​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ម្ចាស់ ចក្រី​នុពល ជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​រាជ​វង្ស។ លោក សៅ រ៉ានី បន្ត​ថា​៖ «ខ្ញុំ​មិន​យល់​នោះ​ទេ គាត់​ជា​សមាជិក​រាជ​វង្ស ប៉ុន្តែ​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល ដែល​គាំទ្រ​អ្នក​រាជា​និយម»៕ P

1 comment:

Anonymous said...
This comment has been removed by a blog administrator.