A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 July 2012

People accused authority of threatening them to not sign a petition to free Mam Sonando

People accused authority in Srey Santhor district of Kampong Cham province of threatening them to not sign a petition to free Mam Sonando.Villagers in Takeo said also that authority in the province had threatened villagers not to thumbprint a petition asking for the release of Mam Sonando. On Thursday, there is a report that 74 year-old Chey Lay, a resident of the Boeung Kak Lake, was arrested while asking people to sign a petition for the release of Mam Sonando.

Mam Sonando was arrested on 17 July and charged with sedition, a charge he denied.

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​បំភិតបំភ័យ​មិន​ឲ្យ​ផ្ដិត​មេដៃ​គាំទ្រ ម៉ម សូណង់ដូ

ដោយ សុ ជីវី 2012-07-27 Radio Free Asia

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន​១១ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ-ឃុំ មូលដ្ឋាន ដើម្បី​ការ​គាំទ្រ​សំណើ​អោយ​មាន​ការ​ដោះ​លែង​ប្រធាន​សមាគម​នេះ គឺ​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ។

RFA/Vichey Anandh
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។

មក​ដល់​ពេល​នេះ មាន​សេចក្ដី​រាយការណ៍​ពី​ខេត្ត​កំពង់ចាម មក​ថា អាជ្ញាធរ​ស្រុក​ស្រីសន្ធរ បាន​សាកសួរ និង​ហាម​ប្រាម​មិន​អោយ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ផ្ដិត​មេដៃ ព្រម​ទាំង​បាន​បង្ខំ​អោយ​ពលរដ្ឋ​មួយ​ចំនួន​ផ្ដិត​មេដៃ​ទទួល​ខុស​ត្រូវ​ចំពោះ ​ការ​ផ្ដល់​ស្នាម​មេដៃ​ទៅ​អោយ​សមាគម​អ្នក​ប្រជាធិបតេយ្យ។

ពលរដ្ឋ​នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា​បាន​បំភិត​បំភ័យ និង​ហាម​ប្រាម​ពួក​គាត់​ក្នុង​ការ​ចូល​រួម​ផ្ដិត​មេដៃ​លើ​ញត្តិ​គាំទ្រ ដើម្បី​អោយ​មាន​ការ​ដោះ​លែង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។
ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក ពៅ ស៊ឺន មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់​ក្នុង​ឃុំ​ចំនួន​១៤ នៅ​ក្នុង​ស្រុក​នេះ ដែល​ស្រឡាញ់​អ្នក​ប្រជាធិបតេយ្យ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​គាំទ្រ​អោយ​មាន​ការ​ដោះ​លែង លោក ម៉ម សូណង់ដូ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា តំណាង​សមាគម​នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​នេះ បាន​ផ្ដល់​ដំណឹង​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​បាន​ហាម​ប្រាម​មិន​អោយ​ពួក​គាត់​បន្ត​សកម្មភាព​ ប្រមូល​ស្នាម​មេដៃ​នោះ​បន្ត​ទៀត​ឡើយ។
ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​ស្រុក​ស្រីសន្ធរ លោក ពៅ ស៊ឺន បន្ត​ថា នៅ​តាម​ឃុំ​មួយ​ចំនួន ដូច​ជា​ឃុំ​ស្វាយពោធិ៍ ឃុំ​បារាយណ៍ ឃុំ​ព្រែកដំបូក និង​ជីបាល ជាដើម នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​គំរាម​កំហែង​អ្នក​ភូមិ ដោយ​ការ​ហៅ​ពួក​គេ​ទៅ​សាកសួរ​ពី​ការ​ផ្ដិត​មេដៃ​នោះ និង​បាន​បង្ខំ​អោយ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​ឯកសារ​របស់​ប៉ុស្តិ៍​នគរ​បាល​នោះ ដោយ​យល់​ព្រម​ថា ពួក​គេ​បាន​ផ្ដិត​មេដៃ​អោយ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដោយ​ការ​ស្ម័គ្រចិត្ត គឺ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ឡើយ។
ស្ត្រី​អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​ហៅ​គាត់ និង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ផ្សេង​ទៀត អោយ​ទៅ​ផ្ដិត​មេដៃ​អះអាង​ថា បាន​ស្ម័គ្រចិត្ត​ផ្ដិត​មេដៃ​អោយ​សមាគម​អ្នក​ប្រជាធិបតេយ្យ ដើម្បី​អំពាវនាវ​អោយ​មាន​ការ​ដោះ​លែង លោក ម៉ម សូណង់ដូ។
អ្នកស្រី​បន្ត​ថា ដោយ​ការ​ភ័យ​ខ្លាច តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឃុំ​របស់​អ្នកស្រី បាន​សម្រេច​ដុត​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នោះ​ចោល។ អ្នកស្រី​បាន​ចោទ​សួរ​ថា តើ​ពួក​គាត់​មាន​កំហុស​អ្វី​នៅ​ក្នុង​ការ​ផ្ដិត​មេដៃ ដែល​ជា​ការ​ស្នើ​សុំ​ដោយ​សន្តិវិធី​នោះ?
ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ការ​ហាម​ប្រាម ឬ​ការ​ហៅ​ប្រជាពលរដ្ឋ​ទៅ​សាកសួរ​នោះ ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រាប់​ថា គឺ​ជា​បញ្ជា​របស់​អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ។
អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ លោក ខេង ស្រេង មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​ណែនាំ​អោយ​មន្ត្រី​នៅ​តាម​មូលដ្ឋាន​សាកសួរ​ពី​រឿង​ផ្ដិត​ មេដៃ​នោះ​មែន ក៏​ប៉ុន្តែ​ពុំ​មែន​ជា​ការ​ហាម​ប្រាម​ឡើយ។ លោក​បន្ត​ថា លោក​នឹង​មាន​វិធានការ​ចំពោះ​ករណី​ដែល​មាន​ការ​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​បង្ខំ​អោយ​ពលរដ្ឋ​ផ្ដិត​មេដៃ​នោះ។
ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​ស្រុក​ស្រីសន្ធរ បាន​អោយ​ដឹង​ថា បើ​ទោះ​ជា​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​បែប​នេះ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ គាំទ្រ​យុទ្ធនាការ​ទាមទារ​យុត្តិធម៌ អោយ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។
ទោះ​ជា​យ៉ាង​ណា គេ​នៅ​មិន​ទាន់​មាន​តួលេខ​ពិត​ប្រាកដ​ពី​ចំនួន​អ្នក​ភូមិ​ដែល​បាន​យល់​ព្រម​ ផ្ដល់​ស្នាម​មេដៃ​ដល់​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ក្នុង​ស្រុក​ស្រីសន្ធរ នោះ​ទេ។
ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ មាន​សេចក្តី​រាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់ និង​ឃុំ​ខ្លួន​បុរស​ជា​អ្នក​បឹង​កក់​ម្នាក់ នៅ​ពេល​បុរស​រូប​នោះ​បាន​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​អ្នក​បឹង​កក់ ក្នុង​បំណង​គាំទ្រ​អោយ​មាន​ការ​ដោះលែង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែរ​នោះ។
លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ក្រោយ​ពី​លោក​បញ្ចប់​បេសកកម្ម​នៅ​បរទេស។ រដ្ឋាភិបាល និង​តុលាការ​កម្ពុជា បាន​ចោទ​ថា លោក ម៉ម សូណង់ដូ បាន​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ក្នុង​ស្រុក​ឆ្លូង បន្ទាប់​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ទៅ​ចាប់​ដី​នៅ​ក្នុង​ឃុំ​ កំពង់ដំរី ដើម្បី​រស់​នៅ។
លោក ម៉ម សូណង់ដូ ធ្លាប់​អះអាង​មុន​ពេល​ចាប់​ខ្លួន​ថា លោក​ពុំ​មាន​កំហុស​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​ឡើយ គឺ​គ្រាន់​តែ​បង្កើត​សមាគម​មួយ​ដែល​ឲ្យ​ពលរដ្ឋ​ហ៊ាន​និយាយ​អំពី​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស និង​តំបន់​ដែល​គេ​រស់​នៅ៕

1 comment:

Anonymous said...

The authority has no right to stop people from signing the petitions to release whomever they want,please stop interference with the wheel of justice.