A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 July 2012

Authority in Takeo threatened villagers not to thumbprint a petition asking for the release of Mam Sonando

Village chiefs in several villages in Takeo province have threatened villagers not to thumbprint a petition asking for the release of Mam Sonando.

Anand, a villager from Prey Pkoam Kor village, said 80% of people in his village support the petition asking for the release of Mam Sonando but they were threatened by village chief not to thumbprint.
ពលរដ្ឋ​នៅ​តាកែវ​រង​ការ​គំរាម​មិន​ឲ្យ​ផ្ដិត​មេដៃ​គាំទ្រ​​​លោក ម៉ម សូណង់ដូ 

ដោយ អ៊ុក សាវបូរី 2012-07-24 Radio Free Asia

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ នាំ​គ្នា​ផ្ដិត​មេដៃ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ ប៉ុន្តែ​ការ​ផ្ដិត​មេដៃ​នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ត្រូវ​មេភូមិ​គំរាម។

RFA/Ouk Savborey
២៣-កក្កដា-២០១២៖ អ្នក​គាំទ្រ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ នៅ​ខេត្ត​តាកែវ។

មេដឹកនាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ លោក ឡុង សុផា ថ្លែង​ថា មេភូមិ​ក្នុង​ឃុំ​ព្រៃ​ផ្គាំ បាន​គំរាម​ពលរដ្ឋ​ក្នុង​ភូមិ​មិន​ឲ្យ​ចូល​រួម​ផ្ដិត​មេដៃ ដើម្បី​សុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ពន្ធនាគារ​ទេ។
លោក​ថា ការ​ផ្ដិត​មេដៃ​ទើប​បាន​ដល់​ភូមិ​ព្រៃ​ផ្គាំ​ខ ត្រូវ​មេភូមិ ឈ្មោះ ចែត ចាយ គំរាម​ដាក់​មីក្រូ ក្នុង​ពិធី​បុណ្យ​នៅ​វត្ត កាលពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កក្កដា៖ «លោក​មេភូមិ​លើក​ឡើង​ទាំង​អស់ គឺ​ការ​គំរាម​មក​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​មិន​ឲ្យ​ផ្ដិត​មេដៃ​គាំទ្រ​អ្នក​ស្នេហា​ជាតិ»

ពលរដ្ឋ ភូមិ​ព្រៃ​ផ្គាំ​ខ លោក អាណន់ ថ្លែង​ថា មេភូមិ​ពិតជា​បាន​គំរាម​ពលរដ្ឋ​ដូច្នេះ​មែន។ លោក​ថា ពី​ដំបូង​គាត់​មិន​ចង់​ផ្ដិត​មេដៃ ឲ្យ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទេ តែ​ដល់​ឮ​មេភូមិ​គំរាម ហាក់​មើលងាយ​ពលរដ្ឋ​ពេក គាត់​បែរ​ជា​ព្រម​ផ្ដិត​មេដៃ​ទៅ​វិញ៖ «ប្រជាជន​គាំទ្រ​នៅ​នេះ​សឹងតែ ៨០% ទៅ​ហើយ ឲ្យ​តុលាការ​នៅ​ភ្នំពេញ ឲ្យ​ដោះលែង​គាត់​ចេញ​វិញ»
អ្នកស្រី ម៉ម សឹម អ្នកគាំទ្រ​សមាគម​ប្រជាធិបតេយ្យ​ថ្លែង​ថា គាត់​បាន​ដើរ​សុំ​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​ព្រៃ​ផ្គាំ ផ្ដិត​មេដៃ​ដើម្បី​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ។ ក្រោយពី​មេភូមិ​ព្រៃ​ផ្គាំ​ខ គឺ​លោក ចែត ចាយ ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ថា ផ្ដិត​មេដៃ​ឲ្យ​គេ​ដោយ​មិន​ដឹង​បំណង​គេ​ពិតប្រាកដ​នោះ អាច​នាំ​ផល​មិន​ល្អ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ។ គាត់​ក៏​ផ្អាក​ការ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​នោះ​សិន។
អ្នកស្រី ម៉ម សឹម៖ «គាត់​សុំ​មេដៃ​នេះ ដើម្បី​គាំទ្រ​លោក​តា ម៉ម សូណង់ដូ ព្រោះ​ឥឡូវ​នេះ គាត់​កំពុង​តែ​ជាប់​នៅ​ពន្ធនាគារ ដែល​គ្មាន​មូលហេតុ​អី បើ​អ៊ីចឹង​សុំ​គាំទ្រ​ឲ្យ​គាត់​រួច​ពី​ពន្ធនាគារ»
មេភូមិ​ព្រៃ​ផ្គាំ​ខ លោក ចែត ចាយ បំភ្លឺ​ថា លោក​ពិត​ជា​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ផ្ដិត​មេដៃ​មែន ព្រោះ​កន្លង​មក​ពលរដ្ឋ​ក្នុង​ភូមិ​ព្រៃ​ផ្គាំ​ខ ធ្លាប់​រងគ្រោះ​ច្រើន​ដង​មក​ហើយ ពី​ការ​យក​មេដៃ​ទៅ​កាឡៃ​ជា​រឿង​ផ្សេងៗ។
លោក ចែត ចាយ៖ «ជា​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ខ្ញុំ មាន​ស្លាប់​មាន​រស់​អី មាន​គាត់​គុក​ជាប់​ច្រវាក់ បើ​អ៊ីចឹង​ផ្ដិត​មេដៃ​វា​សំខាន់​ណាស់ មិន​ចេះ​តែ​ផ្ដិត​អី អត់​បាន​មក​ទំនាក់ទំនង​ខ្ញុំ។ មេ​ភូមិ​ឮ​ថា ខ្ញុំ​មក​សុំ​ឲ្យ​ផ្ដិត​នេះ មក​សុំ​គាំទ្រ​លោក​នេះ​លោក​នោះ អា​ហ្នឹង​មាន​អី​ទំនាក់ទំនង​គ្នា​មុន​ទៅ ធ្វើ​ទៅ​អត់​មាន​អី​ទេ»
មេឃុំ​ព្រៃ​ផ្គាំ លោក មិន ម៉ៅ ថ្លែង​ថា សកម្មភាព​សុំ​ស្នាម​មេដៃ​ពលរដ្ឋ​ក្នុង​ឃុំ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ អាជ្ញាធរ​ឃុំ​មិន​បាន​ដឹង​រឿង​នោះ​ទេ។
លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ក្រោយ​ពី​លោក​បញ្ចប់​បេសកកម្ម​នៅ​បរទេស។ រដ្ឋាភិបាល និង​តុលាការ​កម្ពុជា បាន​ចោទ​ថា លោក  ម៉ម សូណង់ដូ បាន​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ក្នុង​ស្រុក​ឆ្លូង បន្ទាប់ពី​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ទៅ​ចាប់ដី​នៅ​ក្នុង​ឃុំ​កំពង់ដំរី ដើម្បី​រស់នៅ។ ពលរដ្ឋ​ទាំង​នោះ​ភាគច្រើន​មាន​កាត​សំគាល់​ថា ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន។
លោក ម៉ម សូណង់ដូ ក៏​ធ្លាប់​អះអាង​មុន​ពេល​ចាប់​ខ្លួន​ថា លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ទេ ព្រោះ​លោក​គ្មាន​កំហុស​ក្នុង​ការ​បង្កើត​អបគមន៍​ឡើយ។ លោក​គ្រាន់តែ​បង្កើត​សមាគម​មួយ​ដែល​ឲ្យ​ពលរដ្ឋ​ហ៊ាន​និយាយ​អំពី​ការ​ពិត ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស និង​តំបន់​ដែល​គេ​រស់នៅ។
មេដឹកនាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​អង្គរបុរី លោក ឡុង សុផា ថ្លែង​ថា ក្នុង​ស្រុក​អង្គរបុរី មាន​ពលរដ្ឋ​ខ្លះ​នៅ ៣៨​ភូមិ ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៦​ឃុំ ស្ម័គ្រចិត្ត​ព្រម​ផ្ដិត​មេដៃ​ចំនួន ២.៤៨៧​នាក់​ហើយ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ។ អ្នក​ដែល​បាន​ផ្ដិត​មេដៃ​សុទ្ធតែ​ស្ម័គ្រ​ចិត្ត ដោយ​សមាគម​មិន​បាន​អូសទាញ​ឡើយ។ ទោះបី​មាន​ការ​ហាម​ពី​អាជ្ញាធរ ក៏​មាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ជាច្រើន​នៅ​ព្រម​ផ្ដិត​មេដៃ​ឲ្យ​សមាគម​អ្នក​ ប្រជាធិបតេយ្យ ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ៕

4 comments:

Anonymous said...

Release Mam Sonondo now please,he had done nothing wrong for your regime to threat him like criminal.Cpp were criminals not Mam Sonondo.

Anonymous said...

Only communist countries ban people from exercising their right. Signing a petition will do no harm to the state, so why threaten them? Only a communist regime do this. So, may be Cambodia is still a communist country.

Anonymous said...

Threatening is a crime u idiot chief. People need to report them.

Anonymous said...

Freedom of expression is the god giving rights to all humanities,no one can forbid the rights of freedom to express your concerns about your government.The chief is stupid dumb don't knows whatta hect he was doing.The chief as dumb as a cow on the field,what do you expect him to do? what is his education back ground 4th grader maybe!!??? The chief was trying to be a good ass kisser to please his Cpp cronies.