A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 9 May 2012

A travesty of justice: Two journalists to be summoned to court while Chut Wutty's murderers roam free


Reporters from The Cambodia Daily, Miss Phorn Bopha and Miss Olesia Plokhii, both 27, questioned by police official after shooting incident. (Photo Supplied) 

By Khmerization 
Source: RFA 

Koh Kong Provincial Court planned to summon two journalists working for The Cambodia Daily to appear before the court to answer in relations to the murder of environmentalist Chut Wutty and military policeman In Ratana. 

Neang Boratino, coordinator for human rights group Adhoc, said that Srey Makny, deputy prosecutor of Koh Kong Provincial Court, planned to summon the two Cambodia Daily journalists, Miss Phorn Bopha and Miss Olesia Plokhii, who were with Chut Wutty when he was shot dead on 26th April, to appear before the court on 17th May. "Yes, it's true that they will be summoned on 17th May. It is the prosecutor who summoned them. So, I think it is related to the murder of Chut Wutty", he said.

RFA could not reach Srey Makny for comment in relation to the summons as a call to his phone went unanswered.

Mr. Mony Makara, investigating judge, has refused to comment, saying it is a court's secret. "Sorry, this is a secret, I cannot provide any answers. Sorry, this is forbidden by laws", he said.

RFA is unable to reach Miss Phorn Bopha and Miss Plokhii for comment.

However, Chheuy Udom Reaksmey, the eldest son of Chut Wutty, appealed to the authority to find the real killers. "I want the court to allow the two journalists, who saw the killing of my father, to speak the truth, please try to speak the truth. This is what I wanted. I want to see transparency, no bias and untruth", he said.

Chut Wutty was shot dead on 26th April while investigating illegal logging in Mondul Seima district in Koh Kong province. Initial police report said Chut Wutty and In Ratana shot each other to death in an argument. Later, the police said In Ratana shot dead Chut Wutty, but one of his bullets ricocheted to kill him when it hit Wutty's car. Later, the police report was changed again, this time saying that In Ratana shot dead Chut Wutty and committed suicide by shooting himself twice with an AK-47 riffle, one in the stomach and the other in the chest, because he fears that he will be prosecuted for the murder of Chut Wutty. The first investigation into the murders of the two was closed less than one day after the killings took place.

However, after national and international outcry, Prime Minister Hun Sen ordered another investigation. The investigation committee was formed in a hurry and the investigation was completed in two days, with some critics saying that the investigation was completed even before it has begun. The investigation committee concluded that military policeman In Ratana killed Chut Wutty in a rage and another policeman, Ran Boroth, who is his friend, tried to grab the AK-47 from him, causing it to discharge twice, killing In Ratana instantly. Rann Boroth is now charged with manslaughter and may face up to 3 years jail if convicted.

Families of both victims, human rights groups and political observers did not belief the report of the investigation committee, saying that it is an official cover up.

Read article in Khmer below:

តុលាការ​គ្រោង​​ហៅ​អ្នក​កាសែត​២​នាក់​ឲ្យ​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​លោក ឈុត វុទ្ធី

2012-05-08
សាលា​ដំបូង​ខេត្ត​កោះកុង គ្រោង​នឹង​ចេញ​ដីកា​កោះ​ហៅ​អ្នក​យក​ព័ត៌មាន ២​រូប របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ខាង​​មុខនេះ ទាក់​ទង​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។

RFA/Khe Sonorng
សាលាដំបូង​ខេត្ត​កោះកុង
មន្រ្តី​សង្គម​ស៊ីវិល​​និ​យាយ​ថា សាលា​ដំបូង​​ខេត្ត​កោះកុង កំពុង​រៀបចំ​គំរោង​​កោះ​ហៅ​អ្នក​យក​ព័ត៌មាន ​​២​រូប របស់​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សំណុំ​រឿង​ដែល​មាន​ជាប់​ពាក់​​ព័ន្ធ​ទៅ​នឹង​ ព្រឹត្តិការណ៍​​​ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​មន្ត្រី​​ប៉េអិម​ម្នាក់ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ​នេះ។
លោក នាង បូរ៉ាទីណូ មន្រ្តី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចំា​ខេត្ត​កោះ​កុង​។ លោ​ក​​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ ថា ព្រះរាជអាជ្ញា​រង​​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង ​លោក ស្រី មាក់នី គ្រោង​នឹង​ចេញ​ដីកា​កោះ​ឲ្យ​អ្នក​យក​ពត៌មាន ២​រូប គឺ​កញ្ញា ផន បុប្ផា និង​អ្នក​ជនជាតិ​កាណាដា របស់​កាសែត ឌឹ ខេមបូឌា ដេលី ម្នាក់​ទៀត ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១២ ខាង​មុខ​នេះ។
លោក នាង បូរ៉ាទីណូ៖ «បាទ! ពិត​ប្រាកដ​ហើយ ករណី​​ដែល​កោះ​ហៅ​ថ្ងៃ​១៧ ហ្នឹង គឺ​ខាង​អយ្យការ​សាលា​ដំបូង​ជា​អ្នក​កោះ​ហៅ។ អ៊ីចឹង​យើង​គិត​ថា រឿង​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ករណី​សម្លាប់​លោក ឈុត វុទ្ធី ហើយ»
ករណី​​សាលា​ដំបូង​ខេត្ត​កោះកុង ចេញ​ដីកា​កោះ​ឲ្យ​អ្នក​យក​ព័ត៌មាន ២​រូប របស់​កាសែត ឌឹ ខេមបូឌា ដេលី ចូល​ខ្លួន​បំភ្លឺ​ក្នុង​សប្តាហ៍​ខាង​មុខ​នោះ ក៏​ព្រោះ​តែ​អ្នក​ទាំង​ពី​រនេះ​បាន​​ស្ថិត​ក្នុង​ហេតុការណ៍​​ដោយ​ផ្ទាល់​ ក្នុង​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។
វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើ​បំភ្លឺ​ពី​លោក ស្រី មាក់នី ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង ដែល​កាន់​សំណុំ​រឿង​ដ៏​ចម្រងចម្រាស​មួយ​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។
ចំណែក​ចៅក្រម​ស៊ើប​សួរ លោក ម៉ីន មករា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​អះ​អាង​យ៉ាង​ខ្លី​ថា វា​ជា​​ដំណាក់កាល​នៃ​នីតិវិធី​ច្បាប់៖ «សូម​ទោស! អា​ការងារ​អ៊ីចឹង​គឺ​ជា​ការងារ​សម្ងាត់ មិន​អាច​ឆ្លើយ​ជូន​បាន​ទេ សូមទោស! ព្រោះ​អា​ហ្នឹង​ហាម​ប្រាម​ដោយ​ច្បាប់»
វិទ្យុ​អាស៊ី​សេ​រី​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ដីកា​កោះ​ នេះ​ពី​កញ្ញា ផន បុប្ផា និង​កញ្ញា ផ្លូកឃី (Plokhii) ជន​ជាតិ​កាណាដា បាន​ទេ។
កូន​ប្រុស​ច្បង​របស់​លោក​ ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី។ លោក​ប្រាថ្នា​ចង់​ឃើញ​យុត្តិធម៌​អាច​ផ្តល់​ភាព​ត្រឹម​ត្រូវ​មួយ​សម្រាប់​ជន​ រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នេះ និង​អាច​ស្វែង​រក​ជន​ដៃ​ដល់​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​ ​ចង់​ឲ្យ​តុលា​ការ​ហ្នឹង​ ឲ្យ​អ្នក​កាសែត​ហ្នឹង និ​យាយ​ការ​ពតិ ដែល​សកម្មភាព​ដែល​បាន​ឃើញ​នៅ​ពេល​គេ​ធ្វើ​ទៅ​លើ​គាត់ ព្យា​យាម​និយាយ​ការ​ពិត។ ទី​មួយ​ខ្ញុំ​ចង់​អ៊ីចឹង។ ខ្ញុំ​ចង់​ឲ្យ​យ៉ាង​ម៉េច​ឲ្យ​មាន​តម្លាភាព កុំ​ឲ្យ​មាន​ភាព​ថា លំ​អៀង​មិន​ពិត​ប្រាកដ»
ការ​ចេញ​ដីកា​កោះ​នេះ​ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​របស់​រដ្ឋាភិបាល បាន​បិទ​បញ្ចប់​សំណុំ​រឿង ដោយ​មាន​​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​ថ្មីៗ​នេះ។ លទ្ធ​ផល​នៃ​ការស៊ើប​អង្កេត​នេះ បាន​រក​ឃើញ​ថា អំពើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា គឺ​ជា​ទំនាស់​បុគ្គល។
អំពើ​ឃាតកម្ម​ដែល​បណ្តាល​ឲ្យ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ស្លាប់ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​ចំណុច​វាល​បី ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក អ៊ិន រតនា​ ជា​មន្ត្រី​ប៉េអិម​ព្យាយាម​រារាំង បន្ទាប់​ពី​លោក​ ឈុត វុទ្ធី ថត​គំនរ​ឈើ​មួយ​របស់​ក្រុមហ៊ុន ដែល​គេ​ស្គាល់​ឈ្មោះ​ថា ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង​​ដើម្បី​ធ្វើ​ វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង៕

No comments: