A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 May 2012

Norodom Ranariddh Party and Funcinpec Party merged in less than one hour under Hun Sen's pressures

ហ៊ុនសែនធ្វើមេអន្តើក នាំញីបន្ស៊ីឈ្មោល៖ នាយផ្លោក និង នាយឆៃ សុខចិត្តរួមដំណេក ជាមួយ អន្ទិតសែន
សម្តេច​តេ​ជោ​ជួយ​សម្របសម្រួល គណបក្ស​រាជានិយម​ពីរ រួមគ្នា​តែមួយ 

ថ្ងៃទី 24 ឧសភា 2012
ដោយ: រតនា
Cambodia Express News
គួរអោយអស់សំណើចដែរ! និយាយអោយចំទៅ រាជានិយម មានន័យ ថា ភ្លើជួរជាតិ ឬ? ពេលវាឈប់ ត្រូវការ វាបំបែកចោល ដល់វាត្រូវការវិញ វាចាប់អោយ រួមដំណេកទាំងថ្ងៃត្រង់។ គួរអោយវេទនាមើលមែន! It is laughable! To tell you the truth, the monarchy means a life-time idiosyncracy. When he (Hun Sen) doesn't need them, he divides them, but when he needs them, he forced them to sleep in one bed in the middle of the day.
ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើជា​អ្នកសម្របសម្រួល​ប្រសាសន៍ ក្នុងការ​បង្រួបបង្រួម​គណបក្ស​រាជានិយម​ពីរ​ឡើងវិញ គឺ​គណបក្ស​នរោត្តមរណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២​។​
​យោងតាម​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ រវាង​គណបក្ស​នរោត្តម​រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បញ្ជាក់ថា ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២​នេះ មានការ ​ជួបជុំគ្នា​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ស្វែងរក​ដំ​ណោះស្រាយ​ចំពោះ​បញ្ហា​ទាំងឡាយ សំដៅ​ធ្វើការ​បង្រួបបង្រួម​គណ​បក្ស​ទាំងពីរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ដូចខាងក្រោម ៖

១-​គណបក្ស​ទាំងពីរ​នឹង​សហការគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​មិថុនា​ខាងមុខ​។
២-​បន្ទាប់ពី​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ គណបក្ស​ទាំងពីរ​នឹង​រួបរួមគ្នាជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែមួយ​ ដើម្បី​ចូលរួម​បោះឆ្នោត​សកល ក្នុង​ឆ្នាំ​២០១៣។​


​សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ចុះហត្ថលេខា រវាង​សម្តេច​ក្រុម ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ ជាមួយ​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​



​សម្តេចក្រុមព្រះ​បាន​មានប្រសាសន៍​បញ្ជាក់ថា នេះ​ជាការ​បង្រួបបង្រួម​ជា​ប្រវត្តិសាស្ត្រ ដែល​រៀបចំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​ជា​អ្នករាជានិយម ហើយ​បាន​បង្រួបបង្រួម​គណបក្ស​រាជានិយម​ទាំងពីរ​ឡើងវិញ​។ សម្តេចក្រុមព្រះ​បាន​មានប្រសាសន៍​បញ្ជាក់ថា នឹងមិន​មានការ​បែកបាក់​គ្នា​ទៀត​ទេ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្រួបបង្រួម​ហើយ​មក​។ នៅក្នុង​ការបង្រួបបង្រួម​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ​ធ្វើជា​ប្រធាន ឯ​លោក ញឹក ប៊ុនឆៃ ធ្វើជា​អនុប្រធាន​។ ក្នុងនោះដែរ ក៏មាន​ការសន្យា​ឲ្យ​សកម្មជន​គណបក្ស​នីមួយៗបោះឆ្នោត​គាំទ្រ​ទៅវិញទៅមក សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ តាម​មណ្ឌល​មួយចំនួន ដែល​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរនឹងធ្វើ​ការជជែក​គ្នា​ក្នុងពេល​ឆាប់ៗ​ នេះ​៕

No comments: