A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 16 May 2012

Members of the ruling CPP defected to the opposition SRP

By Khmerization 
14th May 2012

In the past there were only news that the opposition activists have defected to the ruling Cambodian People's Party. Now the defections are the other way around. RFA reported that a commune councillor from the ruling CPP has defected to the opposition Sam Rainsy Party after more than 30 years serving this party. 

Mr. Team Mitt, councillor form the CPP, said the reason he left the CPP was because he was sick of Mr. Khieu Norn, chief of Kanchor commune, who restricted his freedom from contacting his constituents who voted him in.

He said he was voted in by the Cham people, the Cambodian Muslim people, but after he was elected Mr. Khieu Norn forbidden him from contacting those people.

សមាជិក​បក្ស​ប្រជាជន​នៅ​ពោធិ៍សាត់​ចុះ​ចូល​ជាមួយ​បក្ស​សមរង្ស៊ី

2012-05-14
សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​កញ្ជរ ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​សម្រេច​ចិត្ត​ចាកចោល​គណបក្ស​ដែល​គាត់​ធ្លាប់​ដើរ​តាម​រាប់​សិប​ឆ្នាំ​មក ​ហើយ​នោះ មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រឆាំង សម រង្សី វិញ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​កញ្ជរ ម្នាក់ បាន​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​គណបក្ស​នយោបាយ​នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជិត​ឈាន​ចូល​មក​ដល់។
លោក ទាំ មិត ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​ឧសភា ពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចាកចេញ​ពី​គណបក្ស​មួយ​ដែល​លោក​ធ្លាប់​ រួមរស់ និង​ធ្វើ​ការងារ​ជាមួយ​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​ថា គឺ​មក​ពី​លោក​ឆ្អែត​ចិត្ត​នឹង​លោក ខៀវ ណូន ពេក៖ «លោក ខៀវ ណូន គាត់​ធ្វើ​សកម្មភាព​បិទ​សិទ្ធិ​សេរីភាព​ខ្ញុំ​ក្នុង​ការ​ដឹកនាំ និង​ការ​ទាក់ទង​ជាមួយ​ប្រជាជន​ដែល​គាំទ្រ​ខ្ញុំ។ ខ្ញុំ​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ គឺ​ដោយសារ​បង​ប្អូន​ជន​ជាតិ​ឥស្លាម​គេ​គាំទ្រ​ខ្ញុំ តែ​ដល់​ពេល​ខ្ញុំ​ជាប់​ឆ្នោត លោក ខៀវ ណូន គាត់​បាន​ជាន់​ជើង​ខ្ញុំ​ជាប់ មិន​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​ទាក់ទង​ជាមួយ​បង​ប្អូន​ជនជាតិ​ឥស្លាម​របស់​ ខ្ញុំ...»
លោក ខៀវ ណូន ជា​មេ​ឃុំ​កញ្ជរ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​កញ្ជរ មិន​អាច​សុំ​ការ​ពន្យល់​ចំពោះ​ការ​ចាក​ចេញ​របស់​លោក ទាំ មិត បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ឧសភា ដោយ​លោក​ឆ្លើយ​ថា លោក​ជាប់​ប្រជុំ។
យ៉ាង​នេះ​ក្ដី អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ គឺ​លោក ម៉ក់ រ៉ា មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​បញ្ហា​នេះ​ហើយ។ តែ​លោក​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី សួរ​ទៅ​លោក សុខ លីមុត ជា​អភិបាល​ស្រុក និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កណ្ដៀង ឲ្យ​ពន្យល់​លំអិត​ពី​បញ្ហា​នេះ។
វិទ្យុ​អាស៊ីសេរី​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក សុខ លីមុត ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ឧសភា តែ​មិន​បាន​សម្រេច ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន។
លោក គល់ បញ្ញា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)។ លោក​មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​គណបក្ស​នយោបាយ​គឺ​ជា​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​ជា​ប្រទេស​ កម្ពុជា។
លោក គល់ បញ្ញា៖ «វា​ជា​សិទ្ធិ​របស់​គេ​ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នែក​ នយោបាយ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​បែប​ណា​ក៏ដោយ គួរ​តែ​មាន​សីលធម៌ និង​មាន​លក្ខណៈ​ចាស់​ទុំ​ផ្នែក​នយោបាយ​ផង​ដែរ ទើប​ល្អ។ ការ​ធ្វើ​ពិធី​បញ្ចូល​ជា​សមាជិក​មិន​ប្រសើរ​ទេ​ក្នុង​ដំណើរ​នយោបាយ​របស់​ គណបក្ស...»
កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា គណបក្ស សម រង្ស៊ី ខេត្ត​ពោធិ៍សាត់ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ការ​ចុះ​ចូល​របស់​លោក ទាំ មិត ដោយ​មាន​ការ​ចូល​រួម​ពី​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ និង​ជា​សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី។  លោក យឹម សុវណ្ណ បាន​ប្រកាស​ជ្រើសតាំង លោក ទាំ មិត ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស សម រង្ស៊ី ប្រចាំ​ស្រុក​កណ្ដៀង។
នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​សមាជិក​ភាព​ពី​គណបក្ស​កាន់​អំណាច​មក​ចូល​រួម​ជាមួយ​គណបក្ស​ ប្រឆាំង បាន​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តែ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​គឺ​មិន​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ ​នោះ​ទេ។
សមាជិក​គណបក្ស​សម​រង្ស៊ី​នៅ​ឧត្ដរមានជ័យ​ចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន
ចំណែក​នៅ​ឯ​ខេត្ត​ឧត្ដរមានជ័យ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​របស់​គណបក្ស សម រង្ស៊ី ម្នាក់ និង​ក្រុម​ការងារ​មួយ​ចំនួន​ទៀត បាន​សំរេច​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​របស់​ខ្លួន ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មីៗ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក ហង្ស សាវយុត៖

1 comment:

Anonymous said...

Hope the trend continues until SRP wins the
National Election next year.
CPP,which serves Yuons interests, must and will be defeated in a free and fair election.
Let's save OUR country from Yuon !

A Khmer Patriot