A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 5 May 2012

Hun Sen says he'll quit if support falls below 60 pct [It will never happen because you cheat to win, Hun Sen!]

PHNOM PENH, 5 May 2012 (Cambodia Herald) - Prime Minister Hun Sen (pictured) said Saturday he would resign if less than 60 percent of the people support him.

"I am determined to step down as representative of Cambodian People’s Party and prime minister of Cambodia if less than 60 percent of the people believe in me," he said.

Speaking at the inauguration of a national road, the prime minister also announced the results of a survey by the International Republican Institute in Cambodia.

The survey showed that 81 percent of 2,000 respondents believed the government was on the right path. Sixty-seven percent said they would vote for the CPP and 87 percent responded that they believed in Hun Sen.

Hun Sen is currently serving his fourth term as prime minister since UN-organized elections in 1993. The first term was as second prime minister with Prince Norodom Ranariddh serving as first prime minister.
Read Khmer article below:

សម្តេច​ហ៊ុនសែន ធ្វើអោយ​ការបោះឆ្នោត កាន់តែ​ល្អមើល នៅពេល​ប្រកាស លាលែង​តំណែង បើ​ការគាំទ្រ ធ្លាក់​ក្រោម​៦០​ភាគរយ​ (ថ្ងៃទី 5 ឧសភា 2012, ម៉ោង 04:34:PM) | ដោយ: គ្រី​ទិច
Give our kids a better deal
ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសថា លោក​នឹង​សុខចិត្ត​ចុះចេញ​ពី អំណាច បើសិនជា​អ្នកគាំទ្រ រូបលោក បាន​ធ្លាក់​ចុះក្រោម ៦០​ភាគរយ​។​

​លោក​ក្លាហាន​នឹង​ប្រកាស​បែបនេះ​ នៅពេលដែល​ការអង្កេត ដោយ​អង្គការ IRI បាន​បង្ហាញថា លោក​បានទទួល​ការគាំទ្រ​ចំនួន​៨៧​ភាគរយ នៅក្នុង​ចំណោម​មនុស្ស ២០០០​នាក់ ដែល​គេ​បាន​ស្ទង់​មតិ​។ ចំណែក​៨១​ភាគរយ បាន​និយាយថា រដ្ឋាភិបាល​កំពុងតែ​ដើរ នៅលើ​ផ្លូវត្រូវ​។​

​ការរកឃើញ​បែបនេះ បាន​ជំ​រុញអោយ​សម្តេច មិន​ញញើត នឹង​ប្រកាស​ប្រកបដោយ មោទនភាព​ថា លោក​នឹង​ប្រគល់​អំណាច អោយ​អ្នកផ្សេង បើសិនជា ប្រជាជន​គិតថា ការដឹកនាំ​របស់លោក មិនមាន​ប្រសិទ្ធភាព​។​

​ដោយហេតុថា​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត ឃុំ​សង្កាត់ នៅ​ថ្ងៃទី​៣ ខែមិថុនា និង​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ ខែកក្កដា ឆ្នាំក្រោយ​នោះ ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី ដែល​បាន​កាន់អំណាច ចាប់តាំងពី​ឆ្នាំ​១៩៨៥ មក​នោះ សម​នឹង​ទទួល​ការតាមដាន ពី​គ្រប់​មជ្ឈដ្ឋាន​។​

​ការបោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ ដែលមាន​គណបក្ស​ចំនួន​១០ ចូលរួម​ប្រកួតប្រជែង អាច​នឹង​ជា តម្រុយ​មួយ​ថ្មី ដើម្បី​សម្លឹងមើល អំពី​ការគាំទ្រ ជារួម​របស់​ប្រជាជន​ចំពោះ គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​ហ៊ុនសែន​ផ្ទាល់ ក្នុងនាម​ជា​មេដឹកនាំ ប្រទេស​ដ៏​យូរ បំផុត​ម្នាក់ នៅក្នុង​តំបន់​អាស៊ី​។​

​ អ្វីដែល​ធ្វើអោយ​ការបោះឆ្នោត​លើក​នេះ គួរ​ចាប់អារម្មណ៍​ដែរនោះ គឺ​កំណើន​យុវវ័យ កាន់តែច្រើន​បាន​ចូលរួម នៅក្នុង​ការបោះឆ្នោត​លើក​នេះ​។ របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត បានអោយដឹងថា អ្នកបោះឆ្នោត​វ័យក្មេង មាន​ចំនួន​ជាង​៥៤​ភាគរយ នៅក្នុង​ចំណោម​អ្នកចុះឈ្មោះ​បោះឆ្នោត​ជាង ៩,៤​លាន​នាក់​។ អ្នកបោះឆ្នោត​វ័យក្មេង (​ចន្លោះ​អាយុ​១៨​ទៅ​៣៥​ឆ្នាំ​) ក្លាយជា​ផ្ទាំង​ស៊ី​ប សម្រាប់​ការទាក់ទាញ ដោយ​គណបក្ស នយោបាយ​នានា​។​

​ ពួកគេ​ទាំងអស់នេះ មិនបាន​ឆ្លងកាត់​របប​ខ្មែរក្រហម ដ៏​សាហាវឃោរឃៅ​នោះទេ​។ ដូច្នេះ​ថ្ងៃ​៧​មករា នឹងមិន​មាន​ភាព​ទាក់ទាញ សម្រាប់​ពួកគេ​ទេ បើ​ប្រៀបធៀប ជាមួយ​អ្នកបោះឆ្នោត ដែលមាន​វ័យ​ចំណាស់​ជាង ដែល​ឆ្លងកាត់​របប​ប៉ុលពត​នោះ​។ ដោយ​ជា​អ្នកបង្កើត​អោយមាន​ថ្ងៃ​រំដោះ ៧​មករា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​គេ​គិតថា បានទទួល​ការគាំទ្រ ជាច្រើន​កន្លង​ម​កពី​អ្នកបោះឆ្នោត ដោយសារតែ​តួនាទី​មួយ ដែល​ចាត់ទុក​ជាការ ផ្តល់កំណើត ទី​ពីរ ដល់​ប្រជាជន​កម្ពុជា​។​

​ប៉ុន្តែ​ថ្ងៃ​៧​មករា ប្រហែលជា​នឹងមាន​ឥទ្ធិពល​ខ្លាំង ក្នុងចំណោម​អ្នកបោះឆ្នោត ដែលមាន​អាយុ​ច្រើនឆ្នាំ​ឡើងទៅ ជាជាង​អ្នកបោះឆ្នោត ដែលមាន អាយុ​ក្រោម​៣៥​ឆ្នាំ​។ ពួកគេ​ប្រហែលជា​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ បញ្ហា​ពិត​ជាក់ស្តែង ដែល​ប៉ះពាល់​ទៅនឹង​ការរស់នៅ ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា​ការងារ​ជាដើម​។​

​លទ្ធផល​បោះឆ្នោត​ណាមួយ ដែល​នឹង​បង្កើន​ការគាំទ្រ​សម្រាប់ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជា​មូលដ្ឋាន សម្រាប់​អោយ​គណបក្ស កាន់អំណាច កាន់តែ​ទុកចិត្ត​នៅក្នុង​ការបោះឆ្នោត ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៣​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការធ្លាក់ចុះ ការគាំទ្រ​នឹង​ប្រាប់​អោយ​គណបក្ស​នេះ បង្កើន​ការ យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​អវិជ្ជមាន ដែល​ញាំញី​សង្គម​កម្ពុជា ដូចជា​ការដោះស្រាយ បញ្ហា​ពុករលួយ និង​ការបង្កើត​ការងារ ធ្វើអោយបានច្រើន សម្រាប់​មនុស្ស​វ័យក្មេង ជាដើម​៕
-------------------------------------------------------

សម្តេច ហ៊ុន សែន ប្រកាសថា បើ​អ្នកគាំទ្រ​សម្តេច ធ្លាក់​ក្រោម ៦០% សម្តេច​នឹង​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​
(ថ្ងៃទី 5 ឧសភា 2012, ម៉ោង 02:12:PM) | ដោយ: សុខ ភក្តី
ក- ក+ | Print
ភ្នំពេញ: ជា​លើកដំបូង​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ៤ អាណត្តិ​មកហើយ បាន​ប្រកាស​ជា​សាធារណ​នៅ​ថ្ងៃទី​៥​ឧសភា​ថា បើសិន​ជា​អ្នកគាំទ្រ​សម្តេច ស្ថិតនៅក្រោម ៦០% សម្តេច​នឹង​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​។​

​ក្នុង​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ ២១៤ ដែល​នឹង​ត្រូវ​ដូរ​មក​ជា​ផ្លូវជាតិ​លេខ ៩ ប្រវែង ១៤៣,៤១ គីឡូម៉ែត្រ ពី​ខេត្ត​ស្ទឹងត្រែង ទៅដល់​ខេត្ត​ព្រះវិហារ និង​ស្ពាន​ទន្លេមេគង្គ​ស្ទឹងត្រែង ប្រវែង ១.៧៣១ ម៉ែត្រ នៅ​ទី​រួម​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា "​ខ្ញុំ​ដាក់​គោលដៅ បើ​មនុស្ស​លែង​ជឿ ( សម្តេច​ហ៊ុន​សែន ) ស្ថិតនៅក្រោម ៦០% ខ្ញុំ​នឹង​ចាកចេញ មិន​តំណាង​ឲ្យ​បក្ស ( គណបក្ស​ប្រជាជន​កម្ពុជា ) ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​"​។​

​ជាមួយ​នឹង​សេចក្តីប្រកាស​ ផ្ទាល់មាត់​ខាងលើនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​លទ្ធផល​ស្តង់​មតិ​មួយ ដែល​អង្គការ​បរទេស បាន​ធ្វើឡើង ហើយ​បាន​យក​ទៅ​បង្ហាញ​សម្តេច មុននឹង​អង្គការ​បរទេស​នោះ ចេញផ្សាយ​របាយការណ៍​ស្តង់​មតិ​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចម្លើយ​ក្នុងចំណោម​អ្នកផ្តល់​សម្ភាសន៍ ៨១ % ក្នុង​ចំណោម​មនុស្ស ២.០០០ នាក់ ឆ្លើយថា រដ្ឋាភិបាល​របស់​សម្តេច​សព្វថ្ងៃ ដើរ​លើ​ផ្លូវត្រូវ​។ ក្នុងនោះ អ្នក​ឆ្លើយថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ចំនួន ៦៧% ហើយ​អ្នក​ដែល​ជឿ​លើ​សម្តេច​ហ៊ុន​សែន ៨៧%​។

​ជា​ការកត់សម្គាល់ វិទ្យាស្ថាន​ IRI ប្រចាំ​កម្ពុជា តែងតែ​ធ្វើការ​ស្តង់​មតិ ទាក់ទង​នឹង​សំណួរ ថា​តើ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​លើ​ផ្លូវត្រូវ ឬ​ផ្លូវខុស​?​។ ក្នុង​របាយការណ៍ ប្រចាំ​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​បង្ហាញ​ភាគរយ​ខ្ពស់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​លើ​ផ្លូវត្រូវ តាមរយៈ​ការសាងសង់​ផ្លូវ​ស្ពាន សាលារៀន និង​មន្ទីរពេទ្យ ជាដើម​៕​

7 comments:

Anonymous said...

I really do thing cambodian really lack the understanding what the country would be like with a better goverment and good democratic system.one of the reason is that hun sen had get them to agree it is ok to be corrupt and back steping each other.kinda becoming a culture of the khmer people.

Anonymous said...

To All,

We would like to know more about the International
Republican Institute in Cambodia.
Further, we need to know HOW the study was conducted, and the results were tabulated.
Thanks

Anonymous said...

People are scared of retributions if they said they will vote for the opposition. The only way to test Hun Sen's popularity is to have an independent election like the UNTAC election in 1993.

Anonymous said...

Games behind the game:

IRI inteview Hun Sen's people so that Hun Sen and his party are highly rated. Hun Sen endorsed the result like fish eats the bait. The benefits are:
Firstly, Hun Sen's happy and thus less inimidation and killing.
Secondly, if the next surveys show that Hun Sen is no longer needed by the people, he cannot say that the survey are unreliable.

Let's wait and see the next moves by IRI, NDI and the democrates.

Usa

Anonymous said...

Games behind the game:

IRI inteviewed Hun Sen's people so that Hun Sen and his party were highly rated. Hun Sen endorsed the result like fish eats the bait. The benefits are:
Firstly, Hun Sen's happy and thus less inimidation and killing.
Secondly, if the next surveys show that Hun Sen is no longer needed by the people, he cannot say that the surveys are unreliable.

THIRDLY, HOK LONGDY(wants to ask why Hun Sen killed him), Mul Roeup and Chea Soth are waiting for him.

Let's wait and see the next moves by IRI, NDI and the democrates.

Usa

Anonymous said...

To finish off Hun Sen is easy:

1. A brave heart lone matyre
2. A short gun
3. Try to sneak into a conference hall or official ceremony in coutryside attended by Hun Kwack (with no gun at this stage)
4. After being familair with the situation for a while, say a few months or a years then take action.
5. Reckon day, cooly attend the ceremny, wait coolly or walk cooly to him and give him the historical shot.
6. That's it, you are the HERO of all Khmer. Your name will be remembered among the Cambodian Greats like Kleing Moeung, Krala Horm Kong and Jayavarman Vii.

Anonymous said...

To 08:34pm
If IRI interviewed only Hun Sen's people, the results are worthless, and not valid.
By the way, what is NDI ?
Are there such things as Republicans and
Democrats in Cambodia also ?
Thank you for your answer.