A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 May 2012

Chut Wutty's and In Ratana's killer arrested [Another fake killer like the case of Sok Sam Oeun and Born Samnang?]

 

By Khmerization 
Source: RFA

The Koh Kong Military Police has arrested the killer of environmentalist Chut Wutty (pictured) and military policeman In Ratana, which took place on Thursday 26th May and which drew national and international condemnation.

Chut Wutty was killed while escorting two journalists from the Cambodia Daily to investigate illegal logging in Koh Kong's Mundol Seima district.

Initial police reports said he died in a shoot out with military policeman In Ratana. However, the police quickly changed a story that In Ratana shot Chut Wutty to death and that he himself was killed by his own bullets when they hit Wutty's car, ricocheted to kill him. Later, the police version of the killing put the blame on In Ratana, saying that he killed Chut Wutty before committing suicide by shooting himself twice in the stomach and the chest with his own AK-45 assault rifle.

Now, the police version has changed to a case of someone killing both Chutty and In Ratana, less than a day after Prime MInister Hun Sen has ordered an investigation into the murders.

Mr. Thong Naroth, Koh Kong Police Commissioner, said on Wednesday 2nd May that the killer has been arrested and that the military police is questioning many witnesses.

Mr. Am Sam Ath, investigator for human rights group Licadho, said on  the afternoon of 1st May that the arrested suspect was Rann Borath, chief of security for a logging company named Timber Green, owned by tycoon Try Pheap.

Mr. Am Sam Ath said that Rann Borath is the son of the chief of Koh Kong Forestry Department, Hun Rann.

Is Rann Borath a scapegoat or was he the real killer? Will he become a fake killer like Sok Sam Oeun and Born Samnang who were framed in the murder of union leader Chea Vichea in 2004?

Read article in Khmer below:



សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដោយ ទីន ហ្សាការីយ៉ា
2012-05-02
កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​កោះ​ហៅ​សាក្សី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​មួយ​រូប ដែល​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម អ៊ិន រតនា នោះ​ហើយ។

RFA/Sek Bandith
ពិធី​ដង្ហែ​សព​លោក ឈុត វុទ្ធី នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។ លោក ឈុត វុទ្ធី ត្រូវ​គេ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។
មេបញ្ជាការ​កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា សមត្ថកិច្ច​របស់​លោក​កំពុង​សាកសួរ​សាក្សី​នៅ​កន្លែង​កើត​ហេតុ ដើម្បី​ស្វែង​រក​ឃាតក​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ និង​មន្ត្រី​ប៉េអិម​មួយ​រួប​ទៀត។
លោក ថុង ណារ៉ុង មិន​បាន​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេ​អំពី​បញ្ហា​នេះ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា លោក​កំពុង​សាកសួរ​សាក្សី​ទាំង​នោះ​នៅ​ឡើយ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​ប្រ​ធាន​សន្តិសុខ​ក្រុមហ៊ុន​កាប់​ឈើ​ ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) នៅ​វាលបី ឃុំ​ប៉ាក់ខ្លង ស្រុក​ម ណ្ឌលសីមា ខែត្រ​កោះកុង។
លោក អំ សំអាត បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ រ៉ាន់ បូរ័ត្ន នេះ ជា​កូន​ប្រុស​របស់​ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខែត្រ​កោះកុង ឈ្មោះ ហ៊ុន រ៉ាន់ ហើយ​លោក​ក៏​ជា​អ្នក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​កាប់​ឈើ​នេះ​ដែរ។
លោក អំ សំអាត បាន​អះអាង​ថា កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ដែល​ថា មន្ត្រី​ប៉េអិម​ឈ្មោះ អ៊ិន រតនា ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួច​បាញ់​សម្លាប់​ខ្លួន​ឯង​ទៀត​នោះ ជា​គោលបំណង​មួយ​របស់​កងរាជអាវុធហត្ថ​ចង់​បិទបាំង​ឃាតក​ពិត។
កងរាជអាវុធហត្ថ​ខែត្រ​កោះកុង បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ នៅ​មុន​ពេល​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ ដែល​រដ្ឋាភិបាល​បាន​បង្កើត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដឹកនាំ​ដោយ​លោក ម៉ក់ ជីតូ ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ ហើយ​លោក​បាន​ដឹកនាំ​សមាជិក​គណៈកម្មការ​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​នៅ​ខែត្រ ​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា។
ទាក់ទង​នឹង​ករណី​នេះ លោក ម៉ក់ ជីតូ ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា។
ភរិយា​សព​លោក ឈុត វុទ្ធី នៅ​ក្នុង​ឱកាស​បុណ្យ​សព​លោក ឈុត វុទ្ធី គម្រប់​ខួប ៧​ថ្ងៃ គឺ​អ្នកស្រី សំ ចាន់ធី បាន​សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​អាច​រក​ឃាតក​ដែល​សម្លាប់​ស្វាមី​របស់​អ្នកស្រី​ឃើញ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​នោះ។
ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក នៅ​ចំណុច​វាល​បី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខែត្រ​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ​នៅ​កន្លែង​កើត​ ហេតុ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។
អ្នក​នាំ​ពាក្យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក រ៉ូផើត ខូលវីល (Rupert Colville)។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដោយ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ស៊ីវិល​ពេញលេញ និង​ឆាប់​រហ័ស​មួយ ប្រកប​ដោយ​សុចរិត​ភាព និង​ឯករាជ​ភាព​បំផុត។
លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ស៊ើប​អង្កេត​ត្រូវ​តែ​ស្វែង​រក​សាក្សី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​សាកសួរ រួម​ទាំង​បុគ្គលិក​យោធា និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​តំបន់​គេ​បាញ់​ សម្លាប់​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​មួយ​រូប​ទៀត​នោះ។ លោក​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជា​បន្ទាន់ និង​ជាក់​ស្ដែង ដើម្បី​ធានា​ដល់​សុវត្ថិភាព​សាក្សី និង​អ្នក​ស៊ើប​អង្កេត​ទាំង​អស់ ព្រម​ទាំង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ផង​ដែរ។
ដោយ​ឡែក​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​លើក​ឡើង​ថា ក្រោយ​ពេល​ក្រុម​ស៊ើប​អង្កេត​នេះ រក​ឃាតក​ពិត​សម្លាប់​លោក ឈុត វុទ្ធី និង​ប៉េអិម អ៊ិន រតនា ហើយ​នោះ ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមហ៊ុន​កាប់​ឈើ និង​អង្គភាព​កងរាជអាវុធហត្ថ​ខែត្រ​កោះកុង​ទៀត ថា​តើ​អង្គភាព​នេះ​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ក្រុមហ៊ុន​កាប់​ឈើ ហើយ​ក្រុមហ៊ុន​នោះ​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ​ដែរ ឬ​ទេ?

7 comments:

Anonymous said...

They caught the fake guy for playing theater...

Anonymous said...

I thought the authority said Wutty's killer was In Ratana, who is dead now, so it means they caught the dead killer? Unbelievable, they changed story by the minutes.

Anonymous said...

Incompetences Cpp will not know how to solve
crime,while crime were commited by their cronies,they (Cpp) cover up their comrades
ass,blames on these two victims saying that these two victims killing each others,bullets
ricocheted (bound back) killing the "killer In
Rata." In fact,In Ratana was a victim as well.

Cpp knews whom behind these killing but
they turn the blind eyes to cover up their cronies.Telling flip flop stories to the world
because they think the world is dumb jungle head like them.


HunSen,knew who is behind these double murdered too,thatwise,he won't tall much
about this subject at Sinorooksville projects
today.

HunSen said before that "if he can't stop illegal logging company,he will cut his head off and threw away." Its time for HunSen to cut his head
off like he promised,put the words where his
mouth is.....! If you (HunSen ) a man of his words,be a man,honor your words!!!!!!

Now story flip flop to catch another innocence man for his scapegoat,like Mr:Chea Vicehea's story while back.

Cpp Hunsen behind all the MURDERERS in srok Khmer.

koun Khmer.

Anonymous said...

i pay money to rent or buy a movie to watch...but this kind of movie is free of charge..all i just need to do is log on to the sites and will hear different accounts and different scenarios about the SIMPLE Hero murder..it is so funny to listen or watch the movie...never know that khmer government is so good at making movie...why don u take one to compete with Hollywood or the world....your mind is fascinating and full of creativity , u know how to make up story, the plot, the scene ....and the tone,...oh u're so good, no doubt u will win Oscar Award....huh huh

Anonymous said...

The killer is the son forestry chief so the story is properly true.

Anonymous said...

I agree with 7:49PM!

Anonymous said...

Scapegoat 100%!