A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 May 2012

វិចារណកថា៖រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកលេសថ្មីដើម្បីបោកប្រជាជនខ្មែរតាមរយៈ គណៈកម្មាធិការស៊ើបអង្កេតថ្មី



ដោយ៖ប៉ាង សុខឿន
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១២

ការសម្លាប់លោក ឈុត វុទ្ធីបានធ្វើអោយមានប្រត្តិកម្មយ៉ាងខ្លាំងពីមហាជន ខ្មែរទាំង ក្នុងនិងក្រៅប្រទេស ហើយមិនតែ ប៉ុណ្ណោះ ក៏មាន ការថ្កោលទោសពីអង្គការជាតិ និងអន្តរជាតិយ៉ាងក្តៅ គគុកផងដែរ។ជាការឆ្លើយតប នឹងការថ្កោល ទោស និងប្រត្តិកម្មនេះរដ្ឋាភិបាលកម្ពុជា បានខឹត ខំ ចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនម្តង ជាពីរដង ដោយមាន លទ្ធផលខុសៗគ្នាដោយ សង្ឃឹមថាអាចរំងាប់ចិត្តប្រត្តិកម្មរបស់ ប្រជាជននិងស្ថាប័នទាំងនោះបាន តែផ្ទុយទៅវិញ លទ្ធផលគឺផ្ទុយស្រឡះ។
ជាក់ស្តែងបន្ទាប់ពីព្រត្តិការណ៍ភា្លមរបាយការណ៍ជាបឋមរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានអះអាងថាលោក ឈុត វុទ្ធី និងលោក អ៊ិន រតនា បាន ស្លាប់ដោយសារជំលោះបុគ្គលហើយលោក អ៊ិន រតនា បានបាញ់សម្លាប់លោកឈុត វុទ្ធី ហើយគ្រាប់កាំភ្លើងដែលបាញ់លោក ឈុត វុទ្ធី ពីរគ្រាប់ទៀតក៏បានផ្លាតមក ត្រូវខ្លួន ឯង បណ្តាលឲ្យស្លាប់ផងដែរ។ របាយការណ៍លើកទីពីរបានកែថាលោក អ៊ិន រតនា បានបាញ់ សម្លាប់លោក ឈុត វុទ្ធី ក្រោយមក មានការសោកស្តាយនឹងកំហុសរបស់ខ្លួនក៏ បានបាញ់សំលាប់ខ្លួនឯងពីរ គ្រាប់ស្លាប់នៅនឹង កន្លែងតែ ម្តងទៅ។មិនតែប៉ុណ្ណោះក៏មាន ការអះ អាងថា ពី រដ្ឋមន្រ្តីក្រសួងពត៌មាននិងជាអ្នកមន្រ្តីអ្នកនាំពាក្យ រាជដ្ឋាភិបាល កម្ពុជាលោក ខៀវ កញ្ញារឹទ្ធ ដោយឡែកទៀតដែរថាពួកគេបានស្លាប់ដោយ សារការបាញ់ គ្នាទៅវិញទៅទៅមក។ 

របាយការណ៍សម្រេចទាំងនេះរឹតតែមិនអាចទទួលយកបានដោយផ្អែកលើមូលដ្នានជាច្រើនពោលគឺ គ្រាប់មិនអាចផ្លាត ត្រឡប់ថយក្រោយខ្សែត្រង់មករកម្ចាស់ដើមវិញបានទេ ហើយក៏ មិនដែលផ្លាតត្រង់រហូតដល់ទៅពីរគ្រាប់ដែរ។ មួយ មិញទៀតលោក អ៊ិន រតនា ក៏មិនអាច បាញ់ សម្លាប់ខ្លួនឯងបានពីរគ្រាប់ ដោយប្រើកាំភ្លើងអាការ ហើយគេក៏មិនអាច ជឿដែរថា បើ អ៊ិន រតនា ដាច់ចិត្តស៊ីឈ្នួលការពារ ឈ្មួញខុស ច្បាប់បំផ្លាញជាតិហើយ រឿងអីលោក អ៊ិន រតនា មាន មនសិការបាញ់សម្លាប់ ខ្លួនឯង បន្ទាប់ពីបានបាញ់សម្លាប់លោក ឈុត វុទ្ធីនោះ? ការណ៍ នេះបានធ្វើឲ្យមានការសង្ស័យ កាន់តែច្រើនឡើងថាការសម្លាប់លោក ឈុត វុទ្ធី គឺជា ផែន ការណ៍ដែលគេបានរៀប ចំទុកជាមុនយ៉ាងពិតប្រាកដ ព្រោះលោក ឈុត វុទ្ធី ក៏ធ្លាប់ ត្រូវបាន គេចាប់ឃុំខ្លួនម្តងរួច ទៅ ហើយនៅទីនោះកាលពីលើកមុន ហើយលោក អ៊ិន រតនា ក៏អាចជា ជនរងគ្រោះផង ដែរ។ ចំណែកឯឃាតករពិតនិងមេខ្លោងកំពុងតែមាន សេរីភាព យ៉ាងពេញ លេញ។
រឿងដែលគួឲ្យយើងគិតពិចារណាគឺម្តាយបង្កើតរបស់ អ៊ិន រតនា បានថ្លែង នៅក្នុងពិធី បុណ្យ សពរបស់ អ៊ិន រតនា កាលពីថ្ងៃសៅទី២៨ ខែមេសាថា ការស្លាប់របស់ កូនគាត់ អាចជា ការ សម្លាប់បំបិទមាត់។ម្យ៉ាងទៀតម្តាយមីង របស់លោកអ៊ិន រតនា និយាយថាក្មួយ ប្រុសរបស់គាត់ ពិតជាមិនអាចសម្លាប់លោកឈុត វុទ្ធីទេ ព្រោះគេជាមនុស្ស ស្លូតបូតណាស់។ មិនតែប៉ុណ្ណោះ គាត់ក៏បានសំដែងពីការព្រួយបារម្មណ៍ ពីសុវត្ថិភាព ក្រុមគ្រួសារ​របស់​ពួកគាត់​ផង​ដែរ។
ដោយយល់ថារបាយការណ៍ ទាំងឡាយមិនមានលក្ខណៈវិទ្យាសាស្រ្តត្រឹមត្រូវ ហើយកាន់ តែ មានប្រត្តិកម្មពីមហា ជននិងស្ថាប័ន្ថអង្គការជាតិនិងអន្តរជាតិ រដ្ឋាភិបាលកម្ពុជាបាន សម្រេច បង្កើតគណៈកម្មាធិការ ស៊ើបអង្កេតថ្មី មួយដើម្បីស៊ើបអង្កេតរឿងនេះឡើងវិញ។តាមសំដីលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបាន និយាយ នៅថ្ងៃទី៣០ មេសា ថា គណៈកម្មាធិការនេះមានស្ថាប័នចម្រុះ មានសមាសភាព រួមមាន អង្គភាព ប្រតិកម្មរហ័សនៃ ទីស្ដីការគណៈរដ្ឋមន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងក្រសួង អធិការកិច្ច។
តើយើងអាចទុកចិត្តស្ថាប័ននេះបានទេព្រោះសមាសភាពចូលរួមពិតជាអស្ចារ្យណាស់។ គេ ឆ្ងល់ណាស់ថាហេតុ អ្វីក៏គ្មានស្ថាប័នពីក្រសួងយុត្តិធម៌ និងមិនមានអញ្ជើញ សមាសភាព អ្នកសង្កេតការណ៍ឯករាជ្យជាពិសេស ពីស្ថាប័ន សង្គមស៊ីវិលជាតិនិងអន្តរ ជាតិចូលរួមផង ព្រោះ រឿងនេះជារឿងក្តៅគគុក។ គេឆ្ងល់ទៀតថាតើអង្គភាព ប្រតិ្តកម្ម រហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី មានជំនាញអ្វីបានជាឲ្យចូលរួមក្នុងគណៈកម្មាធិការ នេះព្រោះថាបើតាមការសង្កេត ស្ថាប័ននេះគ្មានលក្ខណៈវិជ្ជាជីវៈបន្តិចសោះពូកែ តែ ខាងធ្វើសេចក្តីថ្លែងការណ៍បំប្លែងការពិតនិងចំអកឡក ឡឺយឲ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងគណបក្សជំទាស់ តែប៉ុណ្ណោះ។ ចំពោះកង រាជអាវុធហត្ថលើផ្ទៃ ប្រទេស វិញ ជាស្ថាប័នដែលស៊ីស្នួល ការពារ ឈ្មួញ បាញ់ប្រជាជន និង បំផ្លាញធនធានធម្មជាតិ ជាតិ ដែល ជាប់ល្បីក្នុងរឿងនេះយូរណាស់មកហើយ។តើមានអ្វីគួរជាទីទុកចិត្តបាន? គេមិនដែលជឿថាចោរវានឹងប្រាប់គេថា ខ្លួនជាចោរនោះទេ។ បើនិយាយពី អគ្គស្នងការ នគរ បាលជាតិ និងក្រសួងអធិការកិច្ចវិញគឺជាស្ថានប័នមិនទទួល ខុសត្រូវនិង គ្មាន សមត្ថភាព យ៉ាងពិតប្រាកដ។ ជាក់ស្តែងរឿងសោកនាដកម្មកោះពេជ្រដែលបានកើត ឡើងពីឆ្នាំ​២០១០កន្លងមក។
តែបើជ្រុលបែបនេះហើយម្តេចមិនបញ្ចូលអង្គភាពប្រឆាំងអំពើ ពុករលួយ និងស្ថាប័នទាក់ ទងពីក្រសួងបរិដ្ឋាននិង ក្រសួងរុក្ខាម្រម៉ាញ់និងនេសាទទៀត មក ឲ្យវាគ្រប់សេរីតែម្តង ទៅគ្រាន់នឹងបានលុយចែកគ្នាចាយបន្ថែម ទៀត ពេលចុះទៅស៊ើបអង្កេត?
បងប្អូននៅចាំទេ ករណីគប់គ្រាប់បែកមុខរដ្ឋាសភាចាស់កាលពីឆ្នាំ១៩៩៧ ករណីយធ្វើ ឃាត លោក ជា វិជ្ជា ឆ្នាំ២០០៤ និងករណីយឃាតកម្មជាច្រើនទៀត រដ្ឋាភិបាលហ៊ុន សែន សុទ្ធតែ បានបង្កើតគណៈ កម្មាធិការស៊ើបអង្កេត តែមក ដល់ពេលនេះបានប្រយោជន៍អ្វី? ជាក់ស្តែង ថ្មីៗនេះករណីសោកនាដកម្មកោះពេជ្ររដ្ឋាភិបាលហ៊ុន សែន ក៏បានបង្កើត គណៈកម្មាធិការ ស៊ើបអង្កេតដែរ តែលទ្ធផលដូចការដែលពួកគេ និយាយពី ខាងដើមអញ្ចឹង គ្មានអ្វីខុសគ្នាទេ។ ទីបំផុតត្រូវបានបញ្ចប់ដោយពាក្យសំដីរបស់ ហ៊ុន សែន ដែលនិយាយថា៖« ការស្លាប់នេះគ្មាន អ្នកណាទទួលខុស ត្រូវទេ គឺពួកគេគួរតែ បន្ទោស ខ្លួនឯង»។
ករណីយលោក ឈុត វុទ្ធី ក៏មិនខុសគ្នាដែរពោលគឺ គណៈកម្មាធិការនេះគេគ្រាន់តែបង្កើត ឡើងដើម្បីលួងចិត្ត និងបោក មហាជនខ្មែរតែប៉ុណ្ណោះ។ ជាពិសេសគ្រាន់ជាលេស ឲ្យអាម៉ីអា ថោងអ្នកគាំទ្របក្សកាន់អំណាចបានយកមក គ្រាន់ជា សំអាងការពារ ខ្លួនថា ថ្នាក់ដឹកនាំរបស់ខ្លួនពិតជាបានខិតខំណាស់។
តាមពិតលទ្ធផលខាងមុខទោះជាគ្មានការកែប្រែឬ មានការកែប្រែបែប ណាក៏ដោយវាសុទ្ធ តែជាផែនការគេរៀបចំទុក ដើម្បីការពារប្រយោជន៍របស់ពួកគេទាំងអស់ព្រោះវាបានស្តែងចេញតាំងពីដំបូងមកម្ល៉េះ។ តែអ្វីជាការព្រួយបារម្មណ៍ ថែមទៀតគឺការ រកមនុស្សរង គ្រោះម្នាក់ ទៀតមកសំដែងតួរងគ្រោះជំនួសទៀតដែលធ្វើឲ្យរឿង នេះកាន់តែ អយុត្តិឡើង។
ជាការកត់សំគាល់គឺថាខាងរដ្ឋាភិបាលបានបញ្ជាក់តាមពត៌មាន ដែលបានផ្សាយថ្មីៗបន្ទាប់ពីបានប្រកាសបង្កើត គណៈកម្មការស៊ើអង្កេតរួច ហើយថាមានសាក្សីសំខាន់ៗចំនួន៥នាក់ដែលក្នុងនោះគេអាច សន្និដានបានថាអាចមាន អ្នកកាសែតខែមបូឌាដាយលីពីរនាក់និងកង តម្រួតយោធាបីនាក់ទៀត។
ជាមួយការអះអាងនេះមហាជនក៏បានប្រត្តិកម្មដែរថា រដ្ឋាភិបាលខ្មែរសព្វថ្ងៃធ្វើការប្រៀបដូចកូនក្មេង លេងដីពោលគឺ ហេតុអ្វីតាំងពីដើមមកម្តេចមិនអះអាងថាមានសាក្សី៥នាក់។ចុះអីក៏ដឹង លឿនម្លេះ បើគណៈកម្មាធិការមិនទាន់ ចេញជាផ្លូវការ មានរចនាសម្ព័ន្ធត្រឹមត្រូវ និងទៅធ្វើការស៊ើបអង្កេតផងនោះ ហើយហេតុអី្វបានជាមុននេះហ៊ាន ចេញរបាយការណ៍ រអះអាងម្តងដូច្នេះម្តងដូច្នោះដោយពុំទាន់បានស៊ើបអង្កេតត្រឹមត្រូវ? ម្យ៉ាងទៀតភស្តុតាង មួយចំនួនបានបាត់បង់ អស់ទៅហើយគឺសាកសពតម្រួតយោធាត្រូវបានគេបូជា សពលោកឈុត វុទ្ធីត្រូវបានគេកប់ និងទីកន្លែងកើតហេតុបាត់បង់សភាពដើម។ តើសង្ឃឹមអ្វី? លើសពីនេះទៅទៀតអ្នកការសែត ទាំងពីរអ្នកអាច នឹងស្ថិតនៅក្នុងសភាព គំរាមកំហែងផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន ហើយ មនុស្សបីនាក់ទៀតនោះមិនប្រាកដ ថាជាអ្នកនៅកន្លែងកើតហេតុពិតប្រាកដទេនោះទេ។
ពេលនេះយើងមានតែចាំមើលទេថាតើរដ្ឋាភិបាល ហ៊ុន សែន នឹងប្រើស្នៀតអ្វីទៀតដើម្បី បោកខ្មែរតទៅទៀត?

No comments: